អ្នកវិភាគ៖ មេដឹកនាំអាស៊ានខ្លះថាមិនទៅប្រជុំជាមួយលោកត្រាំនៅអាមេរិកទេ
កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកលើកទី៥ ត្រូវបានគ្រោងនឹងធ្វើនៅ សហរដ្ឋអាមេរិក នៅពាក់កណ្តាលខែមីនាខាងមុខនេះ។ គេរំពឹងថានឹងមានមេដឹកនាំ ប្រទេសភាគច្រើន រួមទាំងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ផងដែរ នឹងចូលរួម ខណៈដែលមេដឹកនាំប្រទេសមួយចំនួនបានបង្ហាញជំហរបដិសេធការអញ្ជើញរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ លោកសុខ ខេមរា នៃ VOA ពីរដ្ឋធានីវ៉ាស៊ីនតោន បានសម្ភាសតាមទូរស័ព្ទជាមួយលោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យ អាស៊ីអំពីកិច្ចប្រជុំនេះ៕