ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ វេជ្ជបណ្ឌិតខ្មែរអាមេរិកាំងទី១ បានទទួលមរណភាពក្នុងការប្រយុទ្ធនឹងវីរុសកូរ៉ូណា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

វេជ្ជបណ្ឌិតខ្មែរអាមេរិកាំងដំបូងបានទទួលមរណភាពក្នុងគ្រាប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅពេលដែលវីរុសនេះបានឆ្លងរាលដាលខ្លាំងក្នុងរដ្ឋកាលីហ្វញ៉ា។ លោកស្រីវេជ្ជបណ្ឌិត លឹម លីណាត អាយុ៥៨ឆ្នាំ បានទទួលមរណភាព កាលពីថ្ងៃទី១៨ ខែមករា នៅឯលំនៅដ្ឋាន។ លោកស្រីបានធ្វើការនៅកន្លែងសង្គ្រោះបន្ទាន់នៃមជ្ឈមណ្ឌលសុខាភិបាលថ្នាក់តំបន់ក្នុងសហគមន៍នៃទីក្រុង Fresno រដ្ឋកាលីហ្វញ៉ាអស់រយៈពេល ២៥ ឆ្នាំ។ លោកវេជ្ជបណ្ឌិត សុង តាន់ ប្រធានសមាគមសុខាភិបាលខ្មែរនៅអាមេរិក បានបញ្ជាក់ក្នុងបទសម្ភាសប្រាប់វីអូអេថា លោកស្រីវេជ្ជបណ្ឌិត លឹម លីណាត ក៏ធ្លាប់បានចូលរួមបេសកកម្មមនុស្សធម៌ទៅប្រទេសកម្ពុជាផងដែរ ក្នុងឆ្នាំ ២០១១និង ២០១៧។ លោកម៉ែន គឹមសេង នៃវីអូអេ បានសម្ភាសន៍ លោកវេជ្ជបណ្ឌិតសុង តាន់ អំពីរឿងរ៉ាវរបស់លោកស្រីវេជ្ជបណ្ឌិត លឹម លីណាត៕

XS
SM
MD
LG