បទសម្ភាសន៍VOA ៖ អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Gareth Evans ទទូចពលរដ្ឋកម្ពុជាឲ្យរក្សាសុទិដ្ឋិនិយម
ថ្ងៃទី២៣ ខែតុលានេះមានគម្រប់៣០ឆ្នាំបន្ទាប់ពីភាគីជម្លោះខ្មែរទាំងបួនបានចុះហត្ថលេខាបញ្ចប់ជម្លោះនិងនាំមកនូវសន្តិភាព ការអភិវឌ្ឍ និងការគោរពសិទ្ធិមនុស្សដល់ប្រទេសជាតិ។ ប៉ុន្តែក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាបានរំលោភគោលការណ៍មូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ។ ដោយមានការគាំទ្រយ៉ាងខ្លាំងពីប្រទេសចិន លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានឆ្លៀតឱកាសប្រែក្លាយមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យដែលមិនរឹងមាំស្រាប់ទៅជាការដឹកនាំឯកបក្សក្រោយពីបានហាមឃាត់គណបក្សប្រឆាំងតែមួយដែលមានសក្តានុពល។ លោក Gareth Evans អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីនិងជាអ្នកផ្តួចផ្តើមមួយរូបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានទទូចឲ្យពលរដ្ឋកម្ពុជាបន្តរក្សាសុទិដ្ឋិនិយមនិងអប់រំអ្នកជំនាន់ក្រោយឲ្យយល់ដឹងពីអតីតកាលដែលប្រទេសជាតិឆ្លងកាត់និងមាគ៌ាឆ្ពោះទៅមុខ។ លោក ម៉ែន គឹមសេង នៃវីអូអេបានសម្ភាសលោកGareth Evans អំពីបញ្ហាប្រឈមក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស៕