ពលរដ្ឋអាស៊ីអាមេរិកាំងងាយរងគ្រោះដោយសំអប់ក្នុងគ្រាវិបត្តិសុខភាពកូវីដ១៩
ពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី កាន់តែងាយរងគ្រោះ ក្នុងពេលមានវិបត្តិសុខភាពដែលបង្កឡើងដោយជំងឺកូវីដ១៩។ ក្រុមការងារ Stop AAPI Hate បានទទួលសេចក្តីរាយការណ៍ជាង ១៧០០ ករណី ពាក់ព័ន្ធនឹងការប្រមាថ ការដើរគេចចេញ និងការវាយប្រហារលើរាងកាយលើពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី ក្នុងរយៈតែ ៦ សប្តាហ៍ចាប់ពីចុងខែមីនា ដល់ដើមខែឧសភា។ ករណីទាំងនោះកើតមានឡើង នៅរដ្ឋចំនួន ៤៥ ទូទាំងសហរដ្ឋអាមេរិក និងរដ្ឋធានីវ៉ាស៊ីនតោន។ នេះបើរបាយការណ៍របស់ក្រុមប្រឹក្សាផែនការ និងគោលនយោបាយអាស៊ីប៉ាស៊ីហ្វិក និងសហគមន៍ចិន ដើម្បីចំណាត់ការវិជ្ជមាន។ លោក ភីថឺ កែវ អ្នកស្រាវជ្រាវនិងអ្នកវិភាគកិច្ចការសហរដ្ឋអាមេរិកនិងអាស៊ាន នៃសាកលវិទ្យាល័យរដ្ឋកាលីហ្វញ៉ាប្រចាំទីក្រុងឡូសអាន់ជឺឡេស យល់ថា ពលរដ្ឋអាស៊ីត្រូវបានគេប្រើជាលេស ដើម្បីទម្លាក់កំហុសដាក់ ក្នុងគ្រាមានការឆ្លងជំងឺកូវីដ១៩ ហើយនេះគឺជានិន្នាការគួរឱ្យព្រួយបារម្ភ។ លោក ម៉ែន គឹមសេង នៃវីអូអេ បានសម្ភាសលោក ភីថឺ កែវ អំពីបញ្ហានេះ៕
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន