ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាន៍ VOA៖ ការ​លើក​កម្ពស់​សិទ្ធិ​ និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សុខភាព​របស់​អ្នក​រស់​រាន​មាន​​ជីវិត​ពី​របប​ខ្មែរក្រហម


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ទីភ្នាក់ងារ​ជំនួយ​អាមេរិក (USAID) ​ប្រចាំ​​នៅ​ប្រទេសកម្ពុជា​ បាន​ប្រកាស​​អំ​ពី​​ហិរញ្ញប្បទាន​​បន្ថែម​ក្នុង​​ទំហំ​​ទឹក​ប្រាក់ ​៥ លាន​ដុល្លារ​​សហរដ្ឋ​អាមេរិក ដើម្បី​​ធ្វើ​​ឲ្យ​​ប្រសើរ​​ឡើង​​នូវ​​ស្ថានភាព​សុខភាព​​របស់​​អ្នក​​រស់​រាន​​មាន​​ជីវិត​​ពី​​របប​​ខ្មែរក្រហម​​ តាម​រយៈ​គម្រោង​​ដែល​​មាន​​ឈ្មោះ​ថា​«ការ​​លើក​​កម្ពស់​​សិទ្ធិ​​ និង​​ការ​​ធ្វើ​​ឲ្យ​​ប្រសើរ​​ឡើង​​នូវ​​ស្ថានភាព​​សុខភាព​​របស់​​អ្នក​​រស់​​រាន​​មាន​​​ជីវិត​ពី​​របប​​ខ្មែរក្រហម» ដែល​​នឹង​​ត្រូវ​​គ្រប់​គ្រង​​ដោយ​​មជ្ឈ​មណ្ឌល​​ឯកសារ​​កម្ពុជា។ ​នៅ​ក្នុ​​ង​បទ​សម្ភាសន៍​​​ជាមួយ​វីអូអេ​ខ្មែរ​ លោក​ ឆាំង យុ​​ នាយក​​ប្រតិបត្តិ​​មជ្ឈមណ្ឌល​ឯកសារ​​កម្ពុជា​​បាន​​ថ្លែង​​ថា​ នេះ​ជា​លើក​ទីមួយ​ហើយ​​ ដែល​​អ្នក​រស់​​រាន​​មាន​​ជីវិត​​ពី​​របប​ប្រល័យ​​ពូជសាសន៍​​បាន​​ទទួល​​ជំនួយ​​ដោយ​​ផ្ទាល់​ ​ដើម្បី​​អាច​​​​ថែ​ទាំ​​​សុខភាព​​ខ្លួន​ឯង​ និង​​ចែក​រំលែក​​រឿងរ៉ាវ​​ ពិសោធន៍​​​ពេល​ឆ្លង​កាត់​របប​​ខ្មែរក្រហម។ លោក​បាន​បន្ថែម​ថា​ ក្នុង​នាម​លោក​​ជា​អ្នក​រស់​រាន​​មាន​​ជីវិត​​ម្នាក់​​ពី​របប​ខ្មែរក្រហម​ដែរ​នោះ​ លោក​ខិតខំ​ស្វែងរក​វិធី​ដែល​អាច​ជួយ​​ដល់​​អ្នក​រស់​រាន​​មាន​​ជីវិត​ ក៏​ដូច​ជា​ចង់​បង្ហាញ​ពី​ទឹក​ចិត្ត​​ដែល​​អាច​​ជួយ​​រក្សា​ភាព​​ជា​​មនុស្ស​​របស់​​ពួកគាត់​ និង​​​ធ្វើ​​យ៉ាងណា​​ឲ្យ​វត្តមាន​របស់​ពួកគាត់​ស្ថិត​ក្នុង​ការ​ចងចាំ​របស់​ក្មេង​ជំនាន់​ក្រោយ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG