ថ្ងៃនេះគឺជាទិវាសិទ្ធិនារីអន្តរជាតិ ហើយស្របពេលជាមួយគ្នានេះ ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិបានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធានាឲ្យបានសមភាពយេនឌ័រ និងការបញ្ឈប់ភាពអត់ឃ្លាន និងភាពក្រីក្រនៅជុំវិញពិភពលោក។
កម្រងរូបភាព៖ ទិវាសិទ្ធិនារីអន្តរជាតិ

១
ស្ត្រីនាំគ្នាចងក្រណាត់ពណ៌ស្វាយនៅលើមុខរបស់ពួកគេ នៅក្នុងអំឡុងពេលបាតុកម្ម "Todas en Silencio" ដើម្បីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ នៅមុខវិមានប្រធានាធិបតី La Moneda នៅទីក្រុង Santiago ប្រទេស Chile កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧។

២
នាង Magda Malek គឹជាស្ត្រីអ្នកបើកយន្តហោះជនជាតិអេហ្ស៊ីបដំបូងគេបង្អស់ឲ្យក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបង្អស់មួយឈ្មោះ EgyptAir ប្រភេទ Boeing 777-333 កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧។

៣
ស្ត្រីជនជាតិឥណ្ឌាដែលជាអ្នករើសសំរាមនាំគ្នាសំរាក បន្ទាប់ពីបានដើរកកាយសំរាមដើម្បីលក់អេតចាយ នៅគំនរចាក់សំរាមមួយ នៅថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ នៅទីក្រុង Guwahati កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧។

៤
ស្ត្រីយេមេនចូលរួមបាតុកម្មនៅក្នុងថ្ងៃប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ នៅមុខអគារអង្គការសហប្រជាជាតិ នៅទីក្រុង Sana'a ប្រទេសយេមេន កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧។

៥
ក្រុមស្ត្រីនាំគ្នាបោះផ្កា ក្នុងអំឡុងពេលធ្វើបាតុកម្មក្នុងថ្ងៃប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ នៅខាងក្រៅអគាររដ្ឋសភា នៅទីក្រុង Warsaw ប្រទេសប៉ូឡូញ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧។

៦
សកម្មជនសង្គមតវ៉ានៅមុខក្រសួងសុខភាព ដើម្បីទាមទារការបញ្ឈប់ការប្រព្រឹត្តអំពើហិង្សាលើស្ត្រី និងដើម្បីសេវាថែទាំសុខភាពល្អប្រសើរជាងមុនដល់ស្ត្រី នៅថ្ងៃប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ នៅទីក្រុង Asuncion ប្រទេស Paraguay កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧។

៧
នាង Meryless អាយុ២៦ ឆ្នាំ គឺជាទាហានម្នាក់ប្រចាំទីក្រុង Nice ប្រទេសបារាំង។ «ភាពស្មើគ្នានៅក្នុងជួរយោធាគឺមានតែលើឯកសណ្ឋានប៉ុណ្ណោះ តែភាពស្មើគ្នាយេនឌ័រមិនមានទេ» នាងបាននិយាយដូច្នេះកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។

៨
ក្រុមស្ត្រីនាំគ្នារាំ នៅក្នុងអំឡុងពេលប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ នៅភាគអាគ្នេយ៍នៃទីក្រុង Diyarbakir ដែលគ្រប់គ្រងដោយពួក Kurdish ប្រទេសតួកគី កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧។

៩
ស្ត្រីជនជាតិប៉ូឡូញ និងប៊ែលហ្ស៊ិកដើរហែរក្បួនដើម្បីអំពាវនាវឲ្យមានសិទ្ធិរំលូតកូន នៅខាងក្រៅអគារនៃវិទ្យាស្ថានសហភាពអឺរ៉ុប នៅថ្ងៃប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ នៅទីក្រុងប៊្រុចសែល ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧។

១០
សកម្មជនដើម្បីសមភាពយេនឌ័រជនជាតិ Kosovo មានស្លាកមួយបិទលើថ្លាសរបស់នាងដែលសរសេរថា «យើងដើរហែរក្បួន យើងមិនដើរអបអរសាទរទេ» នៅក្នុងឱកាសថ្ងៃប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ នៅទីក្រុង Pristina ប្រទេស Kosova កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧។ សកម្មជនដើម្បីសមភាពយេនឌ័រ ទាមទារឲ្យមានសមភាពយេនឌ័រ និងការប្រឆាំងលើអំពើហិង្សាលើស្ត្រី។