ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគមន៍​អន្តរជាតិ​បង្កើន​ការគាបសង្កត់​លើ​ប្រទេស​ស៊ីរី


លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ David​ Cameron
លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ David​ Cameron

ប្រទេស​មហា​អំណាច​នៃ​លោក​ខាងលិច​ កំពុង​បញ្ចេញ​កំហឹង​លើ​ប្រទេស​ស៊ីរី​ ដោយ​ប្រទេស​បារាំង​និង​ប្រទេស​អង់គ្លេស​ ស្នើ​សេចក្តី​សម្រេចចិត្ត​មួយ​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ថ្កោលទោស​ការបង្ក្រាប​របស់​រដ្ឋាភិបាល​ស៊ីរី​ទៅលើ​ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល។

ថ្លែង​ទៅ​កាន់​សភា​ជាន់ទាប​ លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ David​ Cameron​ មាន​ប្រសាសន៍ថា​ រដ្ឋាភិបាល​ក្រុង​ប៉ារីស​និង​ក្រុង​ឡុងដ្រ៍​កំពុង​ដាក់​បង្ហាញ​សេចក្តី​សម្រេចចិត្ត​មួយ​ទៅកាន់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ផ្តន្ទាទោស​ការ​បង្ក្រាប​របស់​ប្រទេស​ស៊ីរី​ទៅលើ​ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល​ និង​ទាមទារ​ឲ្យមាន​ក្រុម​មនុស្សធម៌​ចូលទៅ​ក្នុង​ប្រទេស។​ លោក​ Cameron​ មាន​ប្រសាសន៍​ថា៖

«មាន​សេចក្តី​រាយការណ៍​ដែលគួរ​ឲ្យជឿ​បាន​ ដែល​ថា​មាន​មនុស្ស​ស្លាប់​រាប់ពាន់​នាក់​និង​មនុស្ស​ជាច្រើន​ដល់ទៅ​មួយម៉ឺន​នាក់​ត្រូវបាន​ឃុំខ្លួន​ ហើយ​អំពើ​ឃោរឃៅ​កំពុង​លើ​ក្រុមបាតុករ​និង​ក្រុម​អ្នកតវ៉ា​ដោយ​សន្តិភាព​ ជា​ការ​ដែល​មិនអាច​ទទួល​បានទេ។​ ពិតហើយ​ យើង​មិនត្រូវ​នៅ​ស្ងៀម​នៅ​ចំពោះ​មុខ​អំពើ​យង់ឃ្នង​ទាំងនេះ​បានទេ​ ហើយ​យើង​នឹងមិន​នៅ​ស្ងៀមទេ»។

ប្រទេស​បារាំង​បាន​បន្ទរ​ឡើង​នូវ​វោហាសាស្ត្រ​ខ្លាំងៗ។​ រដ្ឋមន្ត្រី​ការបរទេស​ Alain​ Juppe​ និយាយថា​ លោក​ប្រធានាធិបតី​ស៊ីរី​ Bashar al-Assad​ បាន​បាត់បង់​ភាព​ស្របច្បាប់​ទាំងអស់​ដើម្បី​គ្រប់គ្រង​ប្រទេស។

ការជំរុញ​ថ្មី​ដោយ​រដ្ឋាភិបាល​ក្រុងឡុងដ្រ៍​និង​ក្រុងប៉ារីស​ គូសបញ្ជាក់​ អំពី​ការ​សហការ​ដ៏រឹងមាំ​ រវាង​ប្រទេស​ទាំងពីរ​ផងដែរ​ដែល​បាន​ដឹកនាំ​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក​របស់​អង្គការ​អូតង់​ប្រឆាំង​នឹង​របប​លីប៊ី។

ប្រទេស​ស៊ីរី​ក៏ប្រឈម​នឹង​ការគាបសង្កត់​អន្តរជាតិ​ផងដែរ​ ចំពោះ​សកម្មភាព​ នុយក្លេអ៊ែរ​ទាំងឡាយ​របស់​ខ្លួន​ដែល​ត្រូវបាន​ចោទប្រកាន់​ ដោយ​មាន​សរអា​និង​សមាជិក​ផ្សេងៗ​ទៀត​ នៃ​ទីភ្នាក់ងារ​ឋាមពល​អាតូមីក​អន្តរជាតិ​ រុញច្រាន​ដើម្បី​នាំ​យក​លោក​ Damascus​ ទៅឆ្លើយ​នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សា​សន្តិសុខ​អន្តរជាតិ​ចំពោះ​ការ​មិន​គោរព​តាម។

ប្រែ​សម្រួល​ដោយ នុច សារីតា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG