ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​មហាផ្ទៃ​ទទួល​ស្គាល់​លោក កឹម សុខា ជា​ប្រធាន​បក្ស​តែ​បដិសេធ​អនុ​ទាំង​បី


រូបឯកសារ៖ លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ក្នុង​ពិធី​បង្សុកូល​នៅ​ស្តូប​ ក្នុង​សួនច្បារ​វត្តបុទុមវត្តី​ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណកន្ធ​អ្នក​បាត់បង់​ជីវិត​ក្នុង​ការ​វាយ​ប្រហារ​​​ដោយ​ការគប់​គ្រាប់បែក​ឆ្នាំ​១៩៩៧​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​៣០​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ក្នុង​ពិធី​បង្សុកូល​នៅ​ស្តូប​ ក្នុង​សួនច្បារ​វត្តបុទុមវត្តី​ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណកន្ធ​អ្នក​បាត់បង់​ជីវិត​ក្នុង​ការ​វាយ​ប្រហារ​​​ដោយ​ការគប់​គ្រាប់បែក​ឆ្នាំ​១៩៩៧​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​៣០​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

លោក ​ស ខេង ​បាន​បញ្ជាក់​ក្នុង​លិខិត​ចុងក្រោយ​នេះ​​​ថា ​​ក្រសួងមិន​ទទួលស្គាល់​អនុប្រធាន​ទាំងបី​នេះ​ទេ​​ ​ដោយសារតែ ​«នៅមិនទាន់​សមស្រប​តាម​ប្រការ​៤៧ថ្មី​នៃ​លក្ខន្តិកៈ​របស់​គណបក្ស​ដោយ​សារ​ការជ្រើ​សរើស​នេះ​ហួស​រយៈ​ពេល​៣០ថ្ងៃ​គិត​ចាប់​ពី​ថ្ងៃ​លោក​សម រង្ស៊ី​បាន​លាលែង​ពី​ប្រធាន​គណបក្ស‍»។

ក្រសួង​មហាផ្ទៃ​បាន​ទទួលស្គាល់​លោក កឹម សុខា​ ជា​ប្រធានថ្មី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ មិន​ទទួល​ស្គាល់​អនុ​ប្រធាន​ទាំងបី​របស់​លោក​ទេ។

លោក ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​នៅក្នុង​លិខិត​ផ្ញើជូន​លោក កឹម សុខា​នៅថ្ងៃពុធ​នេះ​ថា​៖

«ក្រសួង​មហាផ្ទៃ​ទទួលស្គាល់​លោក​កឹម សុខា​ជាប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និង​ទទួល​យក​ការដក​ចេញ​នូវ​ចំណង​ជើង​«ដូរមេឃុំបម្រើ​បក្ស​ ដាក់​មេឃុំ​បម្រើ​រាស្ត្រ‍»​ពីគោលនយោបាយ​អាទិភាព​ចំនួន​៥ចំណុច​របស់​គណបក្ស​សង្គ្រោះជាតិ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី៤ឆ្នាំ​២០១៧‍»។​

គណបក្ស​សង្គ្រោះជាតិ​បាន​កោះប្រជុំ​គណៈកម្មាធិការ​នាយក​កាលពីថ្ងៃ​អាទិត្យ​ដើម្បី​ផ្តល់ការគាំទ្រ​ជាថ្មី​ដល់​លោក​កឹម សុខា​ជាប្រធាន​គណបក្ស​និង​អនុប្រធាន​របស់​លោក​ចំនួន​បីនាក់​ដែល​មាន​លោកស្រី​មូរ សុខហួរ ​លោកប៉ុល ហំម ​និង​លោក​អេង ឆៃអ៊ាង។ ការកោះប្រជុំ​បន្ទាន់​នេះ​កើត​មាន​ឡើង​ក្រោយ​ពី​ក្រសួងមហាផ្ទៃ​បាន​បដិសេធ​មិន​ទទួល​ស្គាល់​សមាសភាព​ថ្នាក់​ដឹកនាំ​ទាំងបួនរូប​ដែល​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ប្រឆាំង​នេះបាន​រៀបចំធ្វើ​ឡើង​ដោយ​ប្រញ៉ាប់​ប្រញ៉ាល់​បន្ទាប់​ពី​លោក​សម រង្ស៊ី​បាន​លាលែង​ចេញ​ពីតំណែង​ប្រធានបក្ស​។ ការលាលែង​នេះដើម្បី​សង្គ្រោះ​គណបក្ស​មិន​ឱ្យ​រំលាយ​ដោយសារតែ​ច្បាប់​គណបក្ស​នយោបាយ​ដែល​ទើប​បាន​ធ្វើ​វិសោធនកម្ម​តាមការ​ចង់​បាន​របស់​លោក​នាយករដ្ឋ​មន្ត្រីហ៊ុន សែន។​

លោក ​ស ខេង ​បាន​បញ្ជាក់​ក្នុង​លិខិត​ចុងក្រោយ​នេះ​ថា ក្រសួងមិន​ទទួលស្គាល់​អនុប្រធាន​ទាំងបី​នេះ​ទេ ​ដោយសារតែ ​«នៅមិនទាន់​សមស្រប​តាម​ប្រការ​៤៧ថ្មី​នៃ​លក្ខន្តិកៈ​របស់​គណបក្ស​ដោយ​សារ​ការជ្រើ​សរើស​នេះ​ហួស​រយៈ​ពេល​៣០ថ្ងៃ​គិត​ចាប់​ពី​ថ្ងៃ​លោក​សម រង្ស៊ី​បាន​លាលែង​ពី​ប្រធាន​គណបក្ស‍»។

គណបក្ស​សង្គ្រោះ​ជាតិ​នៅមិន​ទាន់​មាន​ប្រតិកម្ម​តប​យ៉ាងណា​នៅឡើយ​ទេ​ដោយ​សារ​តែ​លោកកឹមសុខា​កំពុង​ដឹកនាំ​ប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ណូវែលហ្សេឡង់​ និង​អូស្ត្រាលី៕

XS
SM
MD
LG