ការឈ្លានពានរបស់រុស្ស៊ីជំរុញអ៊ុយក្រែនឱ្យបង្កើនការបំពាក់ប្រព័ន្ធឌីជីថល
រាប់តាំងពីលិខិតឆ្លងដែនឌីជីថលរហូតដល់កម្មវិធីប្រកាសដំណឹងការវាយប្រហារតាមអាកាសតាមអ៊ីនធឺណិត ឬការបើកឱ្យទាហានធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់ពួកគេនៅក្នុងបញ្ជីចុះឈ្មោះកងទ័ព អ៊ុយក្រែនពេលនេះគឺជាប្រទេសនាំមុខគេលើពិភពលោកមួយក្នុងការជំរុញការបំពាក់ប្រព័ន្ធឌីជីថលក្នុងសេវាកម្មរដ្ឋាភិបាល។ ពីរដ្ឋធានីកៀវ អ្នកស្រី Lesia Bakalets នៃ VOA រាយការណ៍អំពីរបៀបដែលការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីបានជំរុញអ៊ុយក្រែនឱ្យបង្កើនការបំពាក់ប្រព័ន្ធឌីជីថល។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួល៖