ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​រិះគន់​​អាជ្ញាធរ​កម្ពុជា​ថា​«ស៊ើប​អង្កេត​ខ្ជីខ្ជា»​រឿង​បាត់​ខ្លួន​សកម្មជន​ថៃ


រូប​ឯកសារ៖ សកម្មជនថៃបានប្រមូលផ្តុំគ្នា តវ៉ានៅមុខស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងបាងកក ដោយមានកាន់បដានិងរូបថតរបស់សកម្មជនថៃម្នាក់ឈ្មោះ Wanchalearm Satsaksit ដែលបានបាត់ខ្លួន នៅរាជធានីភ្នំពេញ ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២០។
រូប​ឯកសារ៖ សកម្មជនថៃបានប្រមូលផ្តុំគ្នា តវ៉ានៅមុខស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងបាងកក ដោយមានកាន់បដានិងរូបថតរបស់សកម្មជនថៃម្នាក់ឈ្មោះ Wanchalearm Satsaksit ដែលបានបាត់ខ្លួន នៅរាជធានីភ្នំពេញ ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២០។

​ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​យ៉ាង​តិច​ពីរ​ នៅ​ថ្ងៃ​សុក្រ​ បាន​រិះគន់​អាជ្ញាធរ​កម្ពុជា​ថា​ខកខាន​ក្នុង​ការ​តាមរកសកម្មជន​ថៃ​ម្នាក់​ដែល​ត្រូវ​បាន​រាយការណ៍​ថា​ត្រូវ​បាន​ចាប់​ពង្រត់​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ឆ្នាំ​មុន។

ការ​រិះ​គន់​នេះ​ ធ្វើ​ឡើង​ចំខួប​មួយ​ឆ្នាំ​នៃ​ការ​បាត់​ខ្លួនរបស់​សកម្មជន​ថៃ គឺ​លោក Wanchalearm Satsaksit ដែល​រិះគន់​ឥត​សំចៃ​មាត់​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រីថៃ​ Prayut Chan-O-Cha (ប្រាយុទ្ធ​ ចាន់អូចា) ​ កាល​ពី​ថ្ងៃ​ទី​៤​ខែ​មិថុនា ឆ្នាំ​២០២០។​

អង្គការ​ Amnesty International​ ដែល​មាន​ស្នាក់ការ​ធំ​ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រថា​អាជ្ញាធរ​កម្ពុជា បាន​បរាជ័យ​ក្នុង​ការ​អនុវត្តន៍​កាតព្វកិច្ច​ផ្លូវ​ច្បាប់​របស់​ខ្លួន​ដើម្បី​ស៊ើបអង្កេត​ឲ្យ​បាន​ត្រឹមត្រូវ​ទៅលើ​ករណី​បាត់ខ្លួន​ដោយ​បង្ខំ​របស់​លោក​ Wanchalearm Satsaksit។

អ្នក​នាង​ Ming Yu Hah​ នាយិកា​រង​ប្រចាំ​តំបន់​អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍​និង​ប៉ាស៊ីហ្វិក​នៃ​អង្គការAmnesty International បាន​មាន​ប្រសាសន៍​ថា៖ «ការ​ស៊ើប​អង្កេត​ដ៏​ខ្ជីខ្ជា​នេះ នៅ​ទ្រឹង​មួយ​ឆ្នាំ​កន្លង​មក​នេះ ដោយ​ការ​អូស​ជើង បន្ទោសគ្នា និង​គ្មាន​ការ​ប្រឹងប្រែង​ដ៏​គួរ​ឲ្យ​ជឿជាក់​ណាមួយ​ដើម្បី​ពិនិត្យ​មើល​ទៅ​លើ​ហេតុការណ៍​ដែល​បាន​កើត​ឡើង​ចំពោះ​លោក​Wanchalearm​នោះ​ទេ»។

សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ (International Federation for Human Rights) ក៏​បាន​រិះ​គន់​ថា​រដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​កង្វះ​ការ​ប្តេជ្ញា​ចិត្ត​ពិតប្រាកដ​ក្នុង​ការដោះស្រាយ​ករណីនេះ​ផងដែរ។​

ប៉ុន្តែ អ្នក​នាំ​ពាក្យ​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ម្នាក់​ បាន​ថ្លែង​ប្រាប់​វីអូអេ​នៅ​ពេល​មុន​នេះ​ក្នុង​សប្តាហ៍​នេះ​ថាលោក​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត​ដើម្បីស្រាវ​ជ្រាវ​មើល​ឯកសារ​ក្នុង​សំណុំ​រឿង​នេះ​ជា​មុន​សិន ដោយសារ​លោក​ទើប​ត្រូវ​បាន​តែង​តាំង​នៅ​ពី​ពេល​ថ្មីៗ។

កាល​ពី​ថ្ងៃ​ពុធ ក្រុម​មេធាវី​តំណាង​គ្រួសារ​លោក​ Wanchalearm Satsaksit​ និង​បងស្រី​បង្កើតរបស់​សកម្មជន​ថៃ​រូប​នេះ ក៏​បាន​ទទូចឲ្យ​អាជ្ញាធរ​កម្ពុជា​ បន្ត​ស្វែង​រក​លោក Wanchalearm Satsaksit ដើម្បី​ឲ្យ​ដឹង​ពិត​ប្រាកដ​អំពី​ជោគ​វាសនា​របស់​សកម្មជន​រូប​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG