ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិកម្ម​ពី​ឥណ្ឌូនេស៊ី​ចំពោះ​ការ​ស្លាប់​របស់​ប៊ិន​ឡាដិន


ជាង​គំនូរ​ឥណ្ឌូនេស៊ី​​លោក S. Wito ជូត​សម្អាត​រូប​គំនូរ​របស់​លោក​ដែល​មាន​រូប​​អូសាម៉ា​ប៊ីន​ឡាដិន​ជាមួយ​លោក​អតីត​​ប្រធានាធិបតី​ ចច​ ដាប់ប៊ែលយូ ប៊ូស (George Bush) នៅ​​តាម​ចិញ្ចើម​ផ្លូវ​ក្នុង​ទី​ក្រុង​ហ្សាការតា​ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​ទី​០២​ខែ​ឧសភា​ឆ្នា
ជាង​គំនូរ​ឥណ្ឌូនេស៊ី​​លោក S. Wito ជូត​សម្អាត​រូប​គំនូរ​របស់​លោក​ដែល​មាន​រូប​​អូសាម៉ា​ប៊ីន​ឡាដិន​ជាមួយ​លោក​អតីត​​ប្រធានាធិបតី​ ចច​ ដាប់ប៊ែលយូ ប៊ូស (George Bush) នៅ​​តាម​ចិញ្ចើម​ផ្លូវ​ក្នុង​ទី​ក្រុង​ហ្សាការតា​ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​ទី​០២​ខែ​ឧសភា​ឆ្នា

អ្នក​កាន់​សាសនាឥណ្ឌូនេស៊ី​មិន​ស្រណោះ​អូសាម៉ា​ប៊ិន​ឡាឌិន​ដែល​ស្លាប់​ទេ។ នៅ​ឥណ្ឌូនេស៊ីដែល​មាន​ប្រជាពលរដ្ឋ​ច្រើន​ជាង​គេ​កាន់​សាសនា​អ៊ិស្លាម​នៅ​ក្នុង​ពិភពលោក​ មាន​មនុស្ស​ជា​ច្រើន​នាក់​គាំទ្រ​ប្រតិបត្ដិការ​សហរដ្ឋ​អាមេរិក​ ដែល​សម្លាប់​អូសាម៉ា​ ប៊ិន ឡាឌិន។

ទោះ​បី​ជា​ឥណ្ឌូនេស៊ី​ជា​ប្រទេស​មួយ​មាន​អង្គការ​សកម្មប្រយុទ្ធ​អ៊ិស្លាមជា​ច្រើន​ប្រភេទ​ដែលបាន​ធ្វើ​ការ​វាយ​ប្រហារ​ប្រឆាំង​នឹង​បស្ចឹម​ប្រទេស​ក៏​ដោយ​ ក៏​ប្រទេស​នេះ​មាន​ប្រវត្ដិ​សាសនា​ចម្រុះនិង​និយម​កណ្ដាល។

ហេតុ​ដូច្នេះ​ហើយ​ វា​គ្មាន​ការ​ភ្ញាក់​ផ្អើល​ទេ​ដែល​លោក​ ដារម៉ា វីដ្យាយ៉ា (Darma Widjaya) ដូច​ជន​ជាតិ​អ៊ិស្លាម​ដទៃ​ទៀត​ដែរ ​ដែល​ទៅ​សូត្រ​ធម៌​ពេល​ថ្ងៃ​ត្រង់នៅ​ព្រះវិហារ​អ៊ិស្លាម ស៊ុនដា កែឡាប៉ា (Sunda Kelapa) ​នៅ​ទី​ក្រុងហ្សាការតា​ នៅ​ថ្ងៃ​ច័ន្ទ​ដូច្នោះ​ដែរ​ មិន​សម្ដែង​សមាណចិត្ដ​អាណិតអាសូរអ្វី​ទេ​នៅ​ពេល​ដែល​លោក​បាន​ឮ​អំពី​ការ​ស្លាប់របស់​អូសាម៉ា​ប៊ិន​ឡាដិន។

លោក​និយាយ​ថា​ វា​ជា​ការ​ល្អ​ណាស់​សម្រាប់​ពិភព​លោក​ទាំង​មូល​ ពីព្រោះ​ប៊ិនឡាឌិន​ជា​ភេរវជន។

អ្នក​ទៅ​ព្រះ​វិហារ​អ៊ិស្លាម​ម្នាក់​ទៀត​ដែល​សូត្រ​ធម៌​ពេល​ព្រឹក​រួច​ហើយ​គឺ​លោក​ ដាដាង សោលីហ៊ិន (Dadang Solihin) ​និយាយ​ថា​ លោក​សង្ឃឹម​ថា​ ការ​ស្លាប់របស់​បុរស​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​របស់​ភេរវជន​នៅ​ថ្ងៃ​ទី​១១​ខែ​កញ្ញា​ឆ្នាំ​២០០១​ ដែល​សម្លាប់​មនុស្ស​ជិត​៣.០០០​នាក់​ នៅ​ទីក្រុង​ញូវយ៉ក​ហើយ​នឹង​វ៉ាស៊ីនតោន​នឹង​ធ្វើ​ឲ្យ​ពិភព​លោក​មាន​សុវត្ថិភាព​ជាង​មុន។ លោក​បន្ត​ថា៖

«នេះ​ជា​ការណ៍ល្អ​ណាស់។​ មើល​ទៅ​ពេល​វេលា​មក​ដល់់​ហើយ ខ្ញុំ​ចង់​និយាយ​ថា​សម្រាប់​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​ក្នុង​ពិភព​លោក​ធូរស្រាល​បន្ដិច»។

អង្គុយ​ពិសារ​បាយ​ថ្ងៃ​ត្រង់​ លក់​តាម​ផ្លូវនៅ​មុខ​ព្រះ​វិហារ​អ៊ិស្លាម​ អ្នកស្រី​ អេលីន ស៊ីធរុស (Ellen Sitorus) និយាយ​ថា​ ការ​ស្លាប់របស់​ប៊ិន ​ឡាដិន​ ជា​ព័ត៌មាន​ល្អ​សម្រាប់​ការ​ប្រយុទ្ធ​របស់​ឥណ្ឌូនេស៊ី​ប្រឆាំង​ភេរវកម្ម។

គាត់​និយាយ​ថា​ នៅ​ពេល​ដែល​គាត់​បាន​ឮ​ថា​ ប៊ិន​ឡាឌិន​ ត្រូវ​បាន​សម្លាប់ គាត់​សប្បាយ​ចិត្ដ​ណាស់​ពីព្រោះ​ចំនួន​ភេរវជន​ ដូច​ពួក​ ភេរវជន​ ​ដែល​មក​លង​ប្រទេស​ឥណ្ឌូនេស៊ី​នឹង​ថយ​ចុះ៕

ប្រែ​សម្រួល​ដោយ​ កង ស៊ីវន

XS
SM
MD
LG