ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​របស់​ឥណ្ឌា​ទាត់ចោល​ការ​តែងតាំង​នាយក​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ


តុលាការ​កំពូល​របស់​ឥណ្ឌា​ទាត់ចោល​ការ​តែងតាំង​នាយក​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ
តុលាការ​កំពូល​របស់​ឥណ្ឌា​ទាត់ចោល​ការ​តែងតាំង​នាយក​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ

នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ រដ្ឋាភិបាល​បាន​ទទួល​រង​ភាព​អាមាស​ដ៏​ធំ​មួយ​ទៀត ​ ដោយតុលាការ​កំពូល​លុប​ចោល​ការតែងតាំង​ដ៏​ចម្រូង​ចម្រាស​នូវ​នាយក​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​រដ្ឋាភិបាល​កណ្តាល។

ការច្រាន​ចោល​ការតែង​តាំង​លោក​ ភី. ជេ. ថូម៉ាស​ (P.J. Thomas)​ ចេញ​ពី​តំណែង​ជា​ស្នងការ​តាមដាន​អំពើ​ពុករលួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នោះ​ តុលាការ​កំពូល​បាន​ឲ្យ​ដឹង​ថា​ ការតែងតាំង​នោះ​បាន​ធ្វើ​ឡើង​ដោយ​គ្មានចាប់អារម្មណ៍​ថា​លោក​ Thomas​ ខ្លួនឯង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទេ។

លោក​ Thomas​បាន​លាលែង​ពី​តំណែង​បន្ទាប់​ពី​តុលាការ​កំពូល​បាន​ប្រកាស​នូវ​សេចក្តី​សម្រេច​ចិត្ត​របស់​ខ្ឡួន។

តុលាការ​កំពូល​បាន​ឲ្យ​ដឹង​ថា​ វា​ជា​ការណ៍​សំខាន់​ដែល​អង្គការ​ចាំ​ឃ្លាំ​មើល​ការប្រឆាំង​អំពើ​ពុក​រលួយ​គួរ​តែ​បាន​ដឹកនាំ​ដោយ​មនុស្ស​ម្នាក់​សុចរិត​គ្មាន​កំហុស​ដែល​អាច​បំពេញ​ការងារ​ជា​ «ស្ថាប័ន​ចម្បង​សម្រាប់​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស» មួយ។

លោក​ Prashant ​Bhushan​ ជា​មេធាវី​ម្នាក់​ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​កំពូល​ប្រឆាំងនឹង​ការតែងតាំង​លោកថូម៉ាស។

«តុលាការ​បាន​បញ្ជាក់​ពី​ចំណុច​សំខាន់​នៃ​ការមាន​ស្ថាប័ន​ឯករាជ្យ​ ខ្លាំង​ និង​មាន​សមត្ថភាព​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ។​ តុលាការ​បាន​និយាយ​ថា​ នេះ​ជា​ការណ៍​សំខាន់​ និង​ចាំបាច់​ខ្លាំង​ណាស់ នៅ​ក្នុង​ស្ថានការណ៍​បច្ចុប្បន្ន​ក្នុង​ប្រទេស​នេះ»។

មាន​ការខឹង​សម្បារ​ដ៏​ខ្លាំង​មួយ​លើ​ការតែងតាំង​ លោក​ Thomas​ កាល​ពី​ឆ្នាំ​មុន​ ជា​នាយក​អង្គការ​ឃ្លាំ​មើល​ការ​ប្រឆាំង​អំពើ​ពុករលួយ​ដ៏​សំខាន់​បំផុត​របស់​ប្រទេស។

លោក​ Thomas​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​មុខ​នាទី​របស់​លោក​នៅ​ក្នុង​ការនាំ​ចូល​ប្រេង​ឆា​ក្នុង​ឆ្នាំ​១៩៩២​ នៅ​ក្នុង​រដ្ឋ​ Kerala​ នៅ​ពេល​នោះ​លោក​ជា​មន្ត្រី​របស់​រដ្ឋ។​ តាម​ការចោទ​ប្រកាន់​ ប្រេងឆា​នោះ​ត្រូវ​បាន​ទិញ​ពី​ប្រទេស​ម៉ាឡេស៊ី​ក្នុង​តម្លៃ​ខ្ពស់។​ លោក​ Thomas​ ប្រកែក​ថា​មិន​បាន​ធ្វើ​ខុស​ទេ។

ប៉ុន្តែ​ក្រុម​គណបក្ស​ប្រឆាំង​និយាយ​ថា​ មនុស្ស​ម្នាក់​ប្រឈម​នឹង​ការចោទ​ប្រកាន់​អំពើ​ពុក​រលួយ​មិន​សមរម្យ​នឹង​ឲ្យ​ធ្វើការ​ស៊ើបអង្កេត​រឿង​អាស្រូវ​អំពើ​ពុករលួយ​ធំៗ​ខ្លះ​ដែល​ប្រទេស​នេះ​បាន​ជួប​ប្រទះ​នោះ​ទេ។​ ទាំងអស់​នេះ​រួមមាន​ការ​ប្រគល់​កិច្ច​សន្យា​រៀបចំ​ការប្រកួត​កីឡា​ Commonwealth​ កាលពី​ឆ្នាំ​មុន​ ការ​លក់​វិសាលគម​នៃ​ទូរគមនាគមន៍​ ទៅ​ឲ្យ​ក្រុមហ៊ុន​នានា​ក្នុង​តម្លៃ​ថោក​ និង​គ្រោង​ការ​ទុច្ចរិត​មួយ​ដែល​ពាក់ព័ន្ធ​នឹងគម្រោង​សង់​ទី​លំនៅ​សម្រាប់​ស្ត្រី​មេម៉ាយ​ដោយសារ​ស្វាមី​ពលី​ជីវិត​ក្នុង​សង្គ្រាម។

រដ្ឋាភិបាល​បាន​ការពារ​ការសម្រេចចិត្ត​របស់ខ្លួន​ក្នុង​ការ​តែងតាំង​លោក​ Thomas​ ដោយ​និយាយថា​ រដ្ឋាភិបាល​មិន​បាន​ដឹង​ពី​ការចោទប្រកាន់​ប្រឆាំង​ លោក​ Thomas​ទេ។

មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ Bharatiya​ Janata​ Party​ លោក​ Arun​ Jaitley​ បាន​ប្រាប់​ សភា​ថា​ រដ្ឋាភិបាល​ត្រូវ​តែ​ពន្យល់​ដល់​ប្រទេស​ជាតិ​ ថា​តើ​រដ្ឋាភិបាល​បាន​ជ្រើស​រើស​លោក​ Thomas​ ដោយ​របៀប​ណា។

«នៅ​ក្នុង​ន័យ​មួយ​វា​បញ្ជាក់​ពី​សេចក្តី​ប្រាថ្នា​ធំ​ក្រៃលែង​នៃ​ជាតិ​យើង។​ វា​ជា​ការ​ស្តី​បន្ទោស​យ៉ាង​ខ្លាំង​មួយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ហើយ​ដូច្នេះ​ តើ​រដ្ឋាភិបាល​នឹង​កែតម្រូវ​ការទទួល​ខុសត្រូវ​ចំពោះ​ថាតើ​និង​ហេតុដូចម្តេច​បាន​ជា​មាន​រឿង​នេះ?»

លោក​ Thomas​ ត្រូវ​បាន​តែងតាំង​ដោយ​គណៈកម្មការ​ជាន់​ខ្ពស់​មួយ​ ដែល​រួម​មាន​ លោក​នាយករដ្ឋមន្ត្រី​ម៉ាន់ ម៉ូហាន់ស៊ីង (Manmohan​ Singh)។

ការ​ដក​លោក​ Thomas​ ចេញ​ពី​តំណែង​ជា​ឧបសគ្គ​មួយ​ទៀត​សម្រាប់​លោក​ Singh។​ លោក​ត្រូវ​បាន​គេ​គិត​ថា​ ជា​អ្នក​នយោបាយ​ម្នាក់​នៃ​ក្រុម​អ្នក​នយោបាយ​ដ៏​ស្មោះត្រង់​បំផុត​របស់​ប្រទេស​ឥណ្ឌា។​ ប៉ុន្តែ​លោក​ប្រឈម​នឹង​ការរិះគន់​ដែល​កើន​ឡើង​ ថា​លោក​ជា​មេ​ដឹកនាំ​ទន់ខ្សោយ​ម្នាក់​ និង​មិនបាន​ធ្វើ​កិច្ចការ​ឲ្យ​គ្រប់គ្រាន់​ ដើម្បី​ធានា​ឲ្យ​មាន​រដ្ឋបាល​ដ៏​ស្អាតស្អំ​មួយ៕

ប្រែសម្រួល​ដោយ នុច សារីតា

XS
SM
MD
LG