ការតវ៉ារបស់កសិករឥណ្ឌាបង្ហាញពីភាពអត់ការងារធ្វើរបស់យុវជន
ក្រុមកសិករឥណ្ឌាដែលធ្វើបាតុកម្មនៅតំបន់ជាយក្រុង New Delhi កំពុងប្តេជ្ញាបន្តការតស៊ូរបស់ពួកគេដែលបានធ្វើឡើងអស់រយៈពេលពីរខែមកហើយ ដើម្បីទាម ទារឲ្យរដ្ឋាភិបាលលុបចោលច្បាប់កសិដ្ឋានថ្មីចំនួនបី ទោះបីជាអំពើហិង្សាដែលកើតឡើងបានជះឥទ្ធិពលអវិជ្ជមានទៅលើបាតុកម្មទាំងនោះក៏ដោយ។ អ្នកស្រី Anjana Pasricha នៃ VOA នៅទីក្រុង New Delhi រាយការណ៍ថា ក្រុមអ្នកតវ៉ា រួមមានយុវជនដែលមានចំណេះដឹងច្រើនដែលកំពុងជួបការលំបាកក្នុងការរកការងារធ្វើ។ លោក ចាប ចិត្រា ជួនសេចក្តីប្រែសម្រួល។