ខួបមួយឆ្នាំនៃការចាប់ផ្តើមសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន

១
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាន់ទង់យោធាមួយខណៈទាហានម្នាក់ថើបទង់នោះ ក្នុងពិធីរំឭកខួបមួយឆ្នាំនៃសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន នៅក្រុងកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

២
បាតុករប្រឆាំងសង្គ្រាមម្នាក់ដែលកាន់ទង់ជាតិអ៊ុយក្រែននៅក្នុងពិធីអុជទៀនរំឭកខួបមួយឆ្នាំនៃសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន នៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

៣
អ្នកស្រី Olha សោកសៅនៅពេលទៅមើលផ្នូរសពរបស់កូនប្រុសរបស់អ្នកស្រី គឺលោក Yuri Stiahliuk ដែលជាទាហានអ៊ុយក្រែនដែលបានស្លាប់ក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន នៅខួបទី១នៃសង្គ្រាមនេះនៅទីក្រុង Bucha ជាយក្រុងកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

៤
ប៉ម Eiffel ត្រូវបានបំភ្លឺដោយពណ៌នៃទង់ជាតិអ៊ុយក្រែន ដើម្បីរំឭកខួបមួយឆ្នាំនៃសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន នៅទីក្រុងប៉ារីសប្រទេសបារាំង កាលពីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

៥
ទាហានអ៊ុយក្រែនម្នាក់សម្រាកលើគ្រែក្រោយពីត្រឡប់ពីសមរភូមិជួរមុខនៅតំបន់ Donetsk ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

៦
បាតុកម្មប្រឆាំងនឹងប្រធានាធីបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃទី២៣ ខែកុម្ភៈ។

៧
ប៉ូលិសរុស្ស៊ីសាកសួរស្ត្រីម្នាក់ដែលកាន់បដាប្រឆាំងមួយដើម្បីខួបមួយឆ្នាំនៃសង្គ្រាម នៅទីលានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

៨
ក្រុមតំណាងបេសកម្មរបស់សហព័ន្ធរុស្ស៊ីធ្វើការស្មឹងស្មាធិ៍រយៈពេលមួយនាទីដើម្បីរំឭកខួបមួយឆ្នាំនៃសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងទីក្រុង New York សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

៩
ទាហានអ៊ុយក្រែនចូលរួមជាមួយប្រធានាធីបតី Volodymyr Zelenskyy នៅក្នុងពិធីរំឭកខួបមួយឆ្នាំនៃសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន នៅក្រុងកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

១០
បាតុករម្នាក់កាន់បដាសរសេរថា«ជួយអ៊ុយក្រែន»នៅក្នុងពិធីរំឭកខួបមួយឆ្នាំនៃសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន នៅក្រុងប៊ែលក្រាដ ប្រទេសស៊ែបី កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំដ២០២៣។

១១
តំណាងប្រទេសនានាធ្វើការស្មឹងស្មាធិ៍រយៈពេលមួយនាទីដើម្បីរំឭកខួបមួយឆ្នាំនៃសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងទីក្រុង New York សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

១២
សាលមហោស្រប Sydney Opera House បញ្ចាំងភ្លើងពណ៌ទង់ជាតិអ៊ុយក្រែននៅទីក្រុង Sydney ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។