ក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំងប្រទេស ដែលជាអង្គបោះឆ្នោតក្នុងការបោះឆ្នោតអសាកលនេះ បានចេញទៅបោះឆ្នោតយ៉ាងកុះករនៅព្រឹកនេះ ខណៈដែលគណបក្សប្រជាជនកម្ពុជា ត្រូវបានគេរំពឹងទុកថានឹងកើបប្រមូលអសនៈស្ទើរតែទាំងអស់ ក្នុងចំណោមអសនៈសរុបចំនួន៦២ បន្ទាប់ពីខ្លួនបានទទួលកៅអីក្រុមប្រឹក្សាឃុំសង្កាត់ជាច្រើនពាន់នាក់បន្ថែមទៀត ដែលជាសំណល់ពីរំលាយដ៏ចម្រូងចម្រាសនៃគណបក្សសង្គ្រោះជាតិដែលជាបក្សជំទាស់ធំបំផុតនៅក្នុងប្រទេស។
តទៅនេះជាទិដ្ឋភាពនៃមណ្ឌលបោះឆ្នោត ក្នុងបរិវេណវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ ដែលជាទីតាំងបោះឆ្នោតតែមួយគត់ក្នុងរាជធានីភ្នំពេញ ជាភូមិភាគមួយ ក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាអណ្ណត្តិទី៤ នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ៕