នៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៤ កំពុងតែចាប់ដំណើរការនៅទូទាំងប្រទេស។ អ្នកយកព័ត៌មានរបស់ VOA កំពុងតាមដានការបោះឆ្នោតនេះ នៅមណ្ឌលបោះឆ្នោតសាលាបឋមសិក្សាកំពង់ធំក្រុង ក្នុងខេត្តកំពង់ធំ នាព្រឹកថ្ងៃអាទិត្យនេះ។ អង្គបោះឆ្នោតនៅក្នុងខេត្តកំពង់ធំ មានក្រុមប្រឹក្សាឃុំសង្កាត់ចំនួន៥៧៧រូប និងតំណាងរាស្រ្តចំនួន៦រូប។ សូមទស្សនារូបភាពនៃការបោះឆ្នោតព្រឹទ្ធសភានៅមណ្ឌលសាលាបឋមសិក្សាកំពង់ធំក្រុង៕
កម្រងរូបភាព៖ សមាជិកក្រុមប្រឹក្សាឃំុបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅមណ្ឌលខេត្តកំពង់ធំ

១
ទិដ្ឋភាពនៃដំណើរការបោះឆ្នោតព្រឹទ្ធសភា នៅមណ្ឌលបោះឆ្នោតសាលាបឋមសិក្សាកំពង់ធំក្រុង ក្នុងខេត្តកំពង់ធំ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)

២
សមាជិកក្រុមប្រឹក្សាឃំុជាច្រើននាក់កំពុងចូលរួមបោះឆ្នោតព្រឹទ្ធសភា នៅមណ្ឌលបោះឆ្នោតសាលាបឋមសិក្សាកំពង់ធំក្រុង ក្នុងខេត្តកំពង់ធំ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)

៣
សមាជិកក្រុមប្រឹក្សាឃំុម្នាក់ បានបង្ហាញទឹកថ្នាំនៅលើម្រាមដៃរបស់លោកស្រី ក្រោយពីលោកស្រីបានចូលរួមបោះឆ្នោតព្រឹទ្ធសភា នៅមណ្ឌលបោះឆ្នោតសាលាបឋមសិក្សាកំពង់ធំក្រុង ក្នុងខេត្តកំពង់ធំ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)

៤
ទិដ្ឋភាពនៃដំណើរការបោះឆ្នោតព្រឹទ្ធសភា នៅមណ្ឌលបោះឆ្នោតសាលាបឋមសិក្សាកំពង់ធំក្រុង ក្នុងខេត្តកំពង់ធំ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)

៥
ប៉ូលិសចរាចរណ៍ម្នាក់បើកបរម៉ូតូកាត់មណ្ឌលបោះឆ្នោតព្រឹទ្ធសភាមួយកន្លែង នៅសាលាបឋមសិក្សាកំពង់ធំក្រុង ក្នុងខេត្តកំពង់ធំ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)