សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលត្រូវបានហៅកាត់ថា អាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ នៅរាជធានីបាងកកនៃប្រទេសថៃដោយមានចុះហត្ថលេខាលើសេចក្តីប្រកាសអាស៊ាន ឬសេចក្តីប្រកាសក្រុងបាងកកដោយប្រទេសស្ថាបនិកចំនួនប្រាំគឺ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វ៊ីលីពីន សឹង្ហបូរី និងថៃ។ ប្រទេសប្រ៊ុយណេចូលជាសមាជិកនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨៤ វៀតណាមចូលនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៥ ឡាវ និងភូមា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៧ និងកម្ពុជា នៅថ្ងៃទី៣០ មេសា ១៩៩៩។ សរុបមកទល់ពេលនេះ សមាជិកអាស៊ានមានចំនួនដប់ប្រទេស ហើយប្រទេសទីម័រខាងកើតដែលជាប្រទេសថ្មីដែលផ្តាច់ចេញពីប្រទេសឥណ្ឌូនេស៊ីនោះ មិនទាន់ចូលជាសមាជិកអាស៊ាននៅឡើយទេ។ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលអាស៊ានលើកទី២០នៅឆ្នាំនេះ។ តើកម្ពុជាទទួលបានប្រយោជន៍អ្វីខ្លះពីការរៀបចំនេះ? តើកម្ពុជាត្រៀមខ្លួនដល់កម្រិតណាដើម្បីប្រកួតប្រជែងនៅឆ្នាំ២០១៥ ជាពេលដែលអាស៊ានធ្វើសមាហរណកម្ម?
សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី ២៩ ខែមិនា ឆ្នាំ២០១២៖
មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com