ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីតមន្ត្រី​​ខ្មែរក្រហម​ ធ្វើពិធីបុណ្យ​គ្រិស្តម៉ាស់​នៅ​បន្ទាយ​កងទ័ព​ខ្មែរក្រហម


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កាលពី​ថ្ងៃទី​១៤ ខែធ្នូ​កន្លងទៅ​នេះ​ អតីតកម្មាភិបាល​ខ្មែរ​ក្រហម​មួយ​រូប គឺ​អ្នកស្រី​ អ៊ឹម​ ​ចែម ​ប្រារព្ធ​ពីធី​បុណ្យ​ណូអ៊ែល​លើក​ដំបូង​ នៅក្នុង​ព្រះវិហារ​ដែលអ្នកស្រីបរិច្ចាគ​ដី​ផ្ទាល់​ខ្លួនសាងសង់ ​ក្នុង​ស្រុក​អន្លង់វែង​ ក្រោយ​ពីអ្នកស្រី​បាន​ផ្លាស់​ប្តូរ​ជំនឿ​ពី​ពុទ្ធ​សាសនា​ទៅ​ជា​សាសនា​គ្រិស្ត ឬ​អ្នក​មាន​ជំនឿ​លើ​ព្រះ​យេស៊ូ​ នៅ​ពេល​ដែល​តុលាការ​ខ្មែរ​ក្រហម​បាន​ទម្លាក់​បទ​ចោទ​ប្រកាន់​រឿង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​លើ​រូបអ្នកស្រី ​កាល​ពី​ឆ្នាំ​២០១៧។ អ្នកស្រីអ៊ឹម ចែម ដែល​អះអាង​ ថា ព្រះ​យេស៊ូ​បាន​អត់ទោស​បាប​ឲ្យនោះ​ ​បាន​ថ្វាយ​ដី និង​អគារ​ព្រះវិហារ​នៅ​ជិត​ផ្ទះ​អ្នក​ស្រី​ដល់​ព្រះវិហារ​ពួក​ជំនុំ​គ្រិស្ត​បរិស័ទ​ខ្មែរ​ភូមិ​អូរអង្រែ​ ដោយ​បាន​ហាម​កូន​ចៅ​អ្នកស្រី ​មិន​ឲ្យ​មាន​ការ​ទាមទារ​ទៅ​ថ្ងៃ​ អនាគត​នោះទេ ដើម្បី​ជា​ការ​អរគុណ​ដល់​ព្រះយេស៊ូ​។

XS
SM
MD
LG