លោក ហ៊ុន ម៉ាណែត ថាអាស៊ានត្រូវពង្រឹងមជ្ឈភាព ខណៈមេដឹកនាំឥណ្ឌណេស៊ីថាអាស៊ានមិនមែនជាអាយ៉ងអ្នកណាឡើយ
ក្នុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងថាអាស៊ានត្រូវតែពង្រឹងការរួបរួមគ្នា និងមជ្ឈភាពឬភាពនៅកណ្តាលរបស់ខ្លួន។ នៅពេលបើកកិច្ចប្រជុំកំពូលអាស៊ាននាថ្ងៃអង្គារនេះ ប្រធានាធិបតីឥណ្ឌូណេស៊ីដែលជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំនេះ បានថ្លែងថាអាស៊ានយល់ព្រមគ្នាមិនក្លាយជាអាយ៉ងរបស់ប្រទេសអំណាចណាមួយឡើយ បើទោះការប្រឈមកាន់តែធ្ងន់ធ្ងរជាងមុន។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីទីក្រុងហ្សាការតាដូចតទៅ៖