ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​អភិវឌ្ឍន៍​មនុស្ស​ឆ្នាំ​២០១៩ នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍


ស្លាកសញ្ញាអង្គការ​ UNDP។
ស្លាកសញ្ញាអង្គការ​ UNDP។

របាយការណ៍​អភិវឌ្ឍន៍​មនុស្ស​ឆ្នាំ​២០១៩ គ្រោង​នឹង​ត្រូវ​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩នៅ​ឯ​សណ្ឋាគារ​ Le Royal​ ក្នុង​រាជធានី​ភ្នំពេញ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ រៀបរាប់​ថា​របាយការណ៍​ថ្មី​នេះ​ដែល​មាន​ចំណងជើង​ថា​«‍ការ​ធ្វើឱ្យ​មាន​និរន្តរភាព​ធនធាន​ធម្មជាតិ​សម្រាប់​ទាំង​អស់​គ្នា» នឹង​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​និរន្តរភាព​បរិស្ថាន ដើម្បី​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​ជា​បន្ត​ទៀត​ក្នុង​ប្រទេស​កម្ពុជា។

លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍ដោយ​ចីរភាព និង​លោក កែវ អូម៉ាលីស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម​រុក្ខា ប្រមាញ់​និង​នេសាទ ព្រម​ទាំង​មន្ត្រី​ជាច្រើន​ទៀត​ នឹង​ចូលរួម​ក្នុង​ពិធី​សម្ពោធ​របាយការណ៍​ថ្មី​របស់​អង្គការ​ UNDP​ នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG