សហគមន៍ខ្មែរនៅក្រុងឈីកាហ្គូប្រែក្លាយថ្ងៃ១៧ មេសា ទៅជាថ្ងៃអប់រំ ផ្សះផ្សារនិងដើរទៅមុខ
ថ្ងៃទី១៧ ខែមេសា បានក្លាយជាថ្ងៃដែលនាំមកនូវសោកនាដកម្មដល់ប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជានាឆ្នាំ ១៩៧៥ គ្រាដែលពួកខ្មែរក្រហមបានក្តោបក្តាប់ប្រទេស។ ក៏ប៉ុន្តែ ៤៩ ឆ្នាំក្រោយរបបប្រល័យពូជសាសន៍នេះបានដួលរលំផុតទៅ សហគមន៍ខ្មែរនៅទីក្រុងឈីកាហ្គូ (Chicago) រដ្ឋអ៊ីល្លីណយ សហរដ្ឋអាមេរិក បានប្រើប្រាស់ថ្ងៃនេះដើម្បីជាឱកាសរំឭកវិញ្ញាណក្ខន្ធនិងផ្តល់កិត្តិយសដល់ជនរងគ្រោះនិងអប់រំដល់មនុស្សជំនាន់ក្រោយ ជាពិសេសដើម្បីបង្កើនសាមគ្គីភាពនិងការប្តេជ្ញាចិត្តរបស់សហគមន៍ខ្មែរអាមេរិកាំងនៅក្នុងការផ្សះផ្សារនិងស្ថាបនាសហគមន៍ឱ្យកាន់តែរឹងមាំ។ អ្នកនាង នីណា យេង នៃវីអូអេ រាយការណ៍លម្អិតពីសារមន្ទីរអនុស្សរណដ្ឋានខ្មែរ នៅទីក្រុងឈីកាហ្គូ ដូចតទៅ៕