ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នកវិភាគ​ថា ការបោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ២០២២​សំខាន់​សម្រាប់​ពង្រឹង​ប្រជាធិបតេយ្យ​មូលដ្ឋាន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ខណៈពេល​ដែល​គណបក្ស​ប្រឆាំង​ដែល​មាន​កម្លាំង​ប្រហាក់​ប្រហែល​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ទំនងជា​នឹង​មិនមាន​វត្តមាន​នៅក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០២២ អ្នកជំនាញ​យល់​ថា គណបក្ស​ដទៃ​ទៀត​គួរតែ​ពង្រឹង​ខ្លួន​ដើម្បី​ទាក់ទាញ​ទឹកចិត្ត​អ្នកបោះឆ្នោត ដែល​ធ្លាប់​បោះឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការបោះឆ្នោត​កន្លងមក។ លោក ឱក សេរីសោភក្តិ៍​អ្នកឯកទេស​ផ្នែក​អភិបាលកិច្ច​ល្អ បាន​បញ្ជាក់​បន្ថែម​ក្នុង​កម្មវិធី​ហេឡូវីអូអេ​នៅ​ថ្ងៃចន្ទ​ថា ការបោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​ក្រោយ នឹង​មានសារៈសំខាន់​ជាង​ការបោះឆ្នោត​ជាតិ​និង​មាន​បញ្ហា​ជាច្រើន​ដែល​ពលរដ្ឋ​មិន​ពេញចិត្ត ហើយ​ចង់​ឲ្យ​អ្នកដឹកនាំ​នៅ​ថ្នាក់​មូលដ្ឋាន​ចូលរួម​ដោះស្រាយ៕

XS
SM
MD
LG