ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ លោក សម រង្ស៊ី ព្រមាន​ពី​ការ​ដួល​រលំ​វិស័យ​ធនាគារ​និង​វិបត្តិ​សង្គម​​


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្នុង​ពេល​ដែល​ពលរដ្ឋ​កម្ពុជា​ជាង ២,៦ លាន​នាក់​ជំពាក់​ប្រាក់​គ្រឹះស្ថាន​​មីក្រូហិរញ្ញវត្ថុ​និង​មាន​បំណុល​សរុប​ជាង ១០ ពាន់​លាន​ដុល្លារ លោក សម​ រង្ស៊ី​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រិះគន់​ថា​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​បាន​បំភ្លេច​ចោល​បេសកកម្ម​ដើម​ដែល​ជួយ​ពលរដ្ឋ​ចាកចេញ​ពី​ភាពក្រីក្រ។​ លោក សម រង្ស៊ី​ ដែល​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ផង​ដែរ​បាន​​ព្រមាន​ថា​ វិស័យ​ធនាគារ​កម្ពុជា​អាច​នឹង​ឈាន​ទៅ​ដួល​រលំ​​ដោយ​ពលរដ្ឋ​ជំពាក់​បំណុល​វ័ណ្ឌក​ និង​គ្មាន​ប្រាក់​សង​ហើយ​បាត់​បង់​អស់​ដី​ស្រែ​ចម្ការ។ លោក​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​មធ្យ័ត​ដោយ​ក្នុង​នោះ​ត្រូវ​លុបចោល​បំណុល​ពលរដ្ឋ​ខ្លះៗ​ និង​បញ្ចុះ​ការប្រាក់​ជាដើម។ លោក សម រង្ស៊ី បាន​បកស្រាយ​លម្អិត​នៅ​ក្នុង​កម្មវិធី​ Hello VOA ជាមួយ​នឹង​លោក ម៉ែន គឹមសេង ដូច​ត​ទៅ៖

មើល​មតិ

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG