ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

Hello VOA៖ សកម្មជនខ្មែររិះគន់ការកំហិតឲ្យពលករបរទេសនៅកូរ៉េខាងត្បូងពិនិត្យរកកូវីដ១៩


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កាលពីសប្តាហ៍មុន អាជ្ញាធរក្រុងសេអ៊ូលនិងខេត្តមួយចំនួនក្នុងប្រទេសកូរ៉េខាងត្បូងបានដាក់ចេញវិធានការតឹងរ៉ឹង ដោយតម្រូវឲ្យពលករបរទេសទាំងអស់ត្រូវធ្វើតេស្តដើម្បីរកវីរុសកូរ៉ូណា បើមិនដូច្នោះទេ ក្រុមហ៊ុនអាចនឹងត្រូវពិន័យជាប្រាក់រហូតដល់ជាង ១៧០០ ដុល្លារ។ ប៉ុន្តែចំណាត់ការនេះបានរងការរិះគន់ពីអ្នកនយោបាយក្នុងប្រទេស សហគមន៍ជំនួញបរទេស និងអង្គទូតជាដើម ដោយពួកគេបានយល់ថា វានាំឲ្យមានការរើសអើងជនបរទេស ដោយសារតែការទម្លាក់កំហុសមកលើពលករបរទេស ក្នុងខណៈពេលដែលការចម្លងពិតប្រាកដគឺរវាងពលរដ្ឋកូរ៉េប៉ុណ្ណោះ។ លោក លួន វិបុល ប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅប្រទេសកូរ៉េខាងត្បូង ក៏បានរិះគន់ចំណាត់ការនេះនិ ងថ្លែងពីបញ្ហាប្រឈមក្នុងការងារ សង្គម និងហិរញ្ញវត្ថុដែ លពលករខ្មែរនៅទីនោះជួបប្រទះក្នុងគ្រាមានវិបត្តិសុខភាពនេះ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG