អ្នកតាក់តែងច្បាប់ចំនួន៨រូបដែលមកពីគណបក្សនយោបាយទាំងពីរក្នុងនោះមានលោកស្រី Dianne Feinstein សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋកាលីហ្វញ៉ា និងលោក Ed Markey សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋម៉ាស្សាឈូសិតនៃគណបក្សប្រជាធិបតេយ្យនិងលោក Ted Yoho អ្នកតំណាងរាស្ត្រប្រចាំមណ្ឌលទី៣ ក្នុងរដ្ឋផ្លរីដានៃគណបក្សសាធារណរដ្ឋបានសរសេរលិខិតកាលពីសប្តាហ៍មុនទៅលោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសទទូចឲ្យលោកពិនិត្យមើលជាបន្ទាន់លើឋានៈអនុគ្រោះពន្ធ GSP ដែលកម្ពុជាទទួលបានតាំងពីឆ្នាំ១៩៩៧ និងដាក់ទណ្ឌកម្មដោយចំពោះលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។
លោកឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អបានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេស្តីពីអភិបាលកិច្ចល្អនៅថ្ងៃច័ន្ទនេះថាដោយសារតែលោកចូ បៃដិនត្រូវបានគេព្យាករណ៍ថាបានក្លាយជាប្រធានាធិបតីជាប់ឆ្នោត ដូច្នេះរដ្ឋាភិបាលកម្ពុជាគួរតែយកចិត្តទុកដាក់នឹងសំណើនោះហើយស្វែងរកវិធីយ៉ាងណាធ្វើឲ្យទំនាក់ទំនងដ៏រកាំរកូសជាមួយនឹងសហរដ្ឋអាមេរិកបានប្រសើរឡើងវិញ។
សូមលោកអ្នកទស្សនាបទសម្ភាសរវាងលោកម៉ែន គឹមសេងនៃវីអូអេជាមួយនឹងលោកឱក សេរីសោភក្តិ៍ដូចតទៅ៖