ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ យុទ្ធនាការ​ដោះស្រាយ​សំណុំរឿង​កកស្ទះ​នៅ​តុលាការ​ជោគជ័យ ប៉ុន្តែ​មិន​បាន​បន្ថយ​ចំនួន​អ្នកជាប់ឃុំ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

បន្ទាប់ពី​ចូលកាន់តំណែង​កាលពី​ខែឧសភា​ឆ្នាំ២០២០ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថ្មី គឺ​លោក កើត រិទ្ធ បាន​ដាក់​ចេញ​យុទ្ធនាការ​ដោះស្រាយ​សំណុំ​រឿង​កកស្ទះ​ជិត​៤ម៉ឺន​នៅ​តាម​តុលាការ​នានា​នៅ​ទូទាំង​ប្រទេស។ យុទ្ធនាការ​នេះ បាន​បិទ​បញ្ចប់​កាលពី​ចុង​ខែមិថុនា ឆ្នាំ២០២១​នេះ។ ក្រសួង​បាន​ប្រកាស​ថា បាន​ដោះស្រាយ​សំណុំរឿង​ព្រហ្មទណ្ឌ​កកស្ទះ​សរុប​ជាង ៣៧.៩០០ សំណុំរឿង និង​សំណុំរឿង​ព្រហ្មទណ្ឌ​ចូល​ថ្មី​ជាង ៦២.៨០០ សំណុំរឿង​ដែល​ត្រូវ​ជា​៧៨%​នៃ​សំណុំ​រឿង​ចូលថ្មី​ជាង​៨០.៤០០។ លោក ឱក សេរី​សោភក្តិ៍ អ្នក​ឯកទេស​ផ្នែក​អភិបាលកិច្ច​ល្អ​លើកឡើង​នៅ​ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ ដែលមាន​លោក ម៉ែន គឹមសេង ជា​អ្នកសម្របសម្រួល​ថា បើទោះបីជា​មាន​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​ក៏ដោយ ក៏​នៅ​ក្នុង​ពន្ធនាគារ​នៃ​ប្រទេស​កម្ពុជា នៅតែ​មាន​អ្នកជាប់ឃុំ​រង់ចាំ​ការកាត់ទោស និង​សាលក្រម​ស្ថាពរ​មាន​រហូតដល់​ទៅ​ជាង​៧០%​នៃ​អ្នក​ជាប់​ពន្ធនាគារ​ទាំង​អស់៕

XS
SM
MD
LG