Hello VOA សំឡេងជំនាន់ថ្មី៖ សៀវភៅ «នៅពីក្រោយវាំងននខ្មៅ» ចង់ឲ្យសកម្មជម្នះភាពភ័យខ្លាចក្នុងការបំពេញការងារ
លោក សាន់ ម៉ាឡា គឺជាសកម្មជនបរិស្ថានម្នាក់ដែលត្រូវបានអាជ្ញាធរខេត្តកោះកុងចាប់ខ្លួន និងដាក់ឃុំនៅពន្ធនាគារ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ជាមួយសកម្មជនពីររូបទៀត ខណ:ពួកគេ និងពលរដ្ឋក្នុងសហគមន៍ឃុំអណ្តូងទឹកទប់ស្កាត់ការបូមខ្សាច់ដែលពួកគេហៅថាជាការបូមខ្សាច់ខុសច្បាប់។ ពួកគេត្រូវបានដោះលែងឱ្យនៅក្រៅឃុំ បន្ទាប់ពីត្រូវបានឃុំខ្លួនរយៈពេល១០ខែ និង១៥ថ្ងៃ។ ថ្មីៗនេះ លោក សាន់ ម៉ាឡា បានចេញផ្សាយសៀវភៅ «នៅពីក្រោយវាំងននខ្មៅ» ដោយបង្ហាញអំពីបទពិសោធន៍ក្នុងអំឡុងពេលរងការឃុំឃាំងនៅក្នុងពន្ធនាគារ។ លោក សាន់ ម៉ាឡា ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា សៀវភៅ «នៅពីក្រោយវាំងននខ្មៅ» ចង់ជំរុញឲ្យយុវជនផ្សេងទៀតកុំភ័យខ្លាចក្នុងការបំពេញការងារជាសកម្មជនបរិស្ថាន៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ១៤ មីនា ២០២២)