ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA សំឡេង​ជំនាន់​ថ្មី៖ ​ សៀវភៅ​ «នៅពីក្រោយ​វាំង​នន​ខ្មៅ» ចង់​ឲ្យសកម្ម​​​​​​​ជម្នះភាព​​​ភ័យ​ខ្លាច​ក្នុង​​ការ​បំពេញ​ការងារ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក សាន់ ម៉ាឡា គឺ​ជា​សកម្មជន​បរិស្ថាន​ម្នាក់​ដែល​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កោះ​កុង​ចាប់​ខ្លួន និង​ដាក់​ឃុំ​នៅ​ពន្ធនាគារ​ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៥ ជាមួយ​សកម្មជន​ពីរ​រូប​ទៀត ខណ:​ពួកគេ​ និង​​ពលរដ្ឋ​ក្នុង​សហគមន៍​​ឃុំអ​ណ្តូង​ទឹក​​​ទប់ស្កាត់​ការបូម​ខ្សាច់​​ដែល​​ពួកគេហៅ​ថា​ជាការ​បូម​ខ្សាច់​ខុស​ច្បាប់។​ ពួកគេ​​ត្រូវបាន​ដោះលែង​​ឱ្យ​នៅ​ក្រៅឃុំ បន្ទាប់​ពី​​ត្រូវ​បាន​​ឃុំ​ខ្លួន​​រយៈពេល​​១០ខែ និង១៥ថ្ងៃ។ ថ្មីៗ​នេះ​ លោក សាន់ ម៉ាឡា បាន​ចេញ​ផ្សាយ​សៀវភៅ​ «នៅពីក្រោយ​វាំង​នន​ខ្មៅ» ដោយ​​​បង្ហាញ​អំពី​​​បទពិសោធន៍​​​​ក្នុង​អំឡុង​ពេលរង​ការ​ឃុំឃាំង​នៅក្នុង​ពន្ធនាគារ។ លោក សាន់ ម៉ាឡា ​ថ្លែង​​​ក្នុង​​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា សៀវភៅ​ «នៅពីក្រោយ​វាំង​នន​ខ្មៅ» ចង់​ជំរុញ​ឲ្យ​យុវជន​​ផ្សេង​ទៀត​កុំ​ភ័យ​ខ្លាច​ក្នុង​ការ​បំពេញ​ការងារ​ជា​សកម្មជន​បរិស្ថាន៕ ​ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ១៤ មីនា ២០២២)

XS
SM
MD
LG