ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

Hello VOA៖ ពលករ​ខ្មែរ​នៅ​ថៃ​ជួប​ទេ្វ​គ្រោះ​ពេល​ជំងឺ​រាតត្បាត​ប៉ុន្តែ​សង្ឃឹម​ឆ្នាំ​ថ្មី​បាន​ប្រសើរ​


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកការពារ​សិទ្ធិ​ការងារ​បាន​បង្ហាញ​ពី​ទ្វេគ្រោះ​ដែល​​ពលករ​ចំណាកស្រុក​ខ្មែរ​នៅ​ប្រទេស​ថៃ​ជួប​ប្រទះ​ពេល​ដែល​មាន​វិបត្តិ​ជំងឺ​រាតត្បាត​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា។ ពួកគេ​ខ្លះ​ត្រូវ​ប្រថុយ​វិលត្រឡប់​មក​ស្រុក​កំណើត​វិញ​ រីឯ​អ្នក​ខ្លះ​ទៀត​ទ្រាំ​រស់នៅ​ក្នុង​ប្រទេស​ថៃ​ដោយ​គ្មាន​ការងារ​ធ្វើ​និង​គ្មាន​ប្រាក់​ចំណូល​ជាច្រើន​ខែមុន​ពេល​រោងចក្រ​បើក​ដំណើរការ​សកម្មភាព​ឡើងវិញ។ លោកលី រតនរស្មី​ ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ថៃ​បាន​បញ្ជាក់​ក្នុង​កម្មវិធី Hello VOA ​នៅថ្ងៃ​ព្រហស្បតិ៍​ថា​ពួកគេ​ខ្លះ​បាន​គេច​ពី​អាជ្ញាធរ​ថៃ​ដោយសារ​ឯកសារ​ផុត​កំណត់ ​ហើយ​ទន្ទឹម​នឹង​នោះ​អ្នកខ្លះ​ក៏​ប្រថុយ​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ទាំងច្រក​ព្រំដែន​មិន​ទាន់​បើក​ដោយ​ឆ្លងកាត់​គ្រោះថ្នាក់​និង​ត្រូវ​ចំណាយ​ថវិកា​អស់​ជាច្រើន។ យ៉ាងណា​ក៏ដោយ​លោក​សង្ឃឹម​ថា​ស្ថានភាព​ពួកគេ​​នឹង​បាន​ប្រសើរ​ឡើង​វិញ​នៅឆ្នាំ​២០២១៕ (Hello VOA, Migration, ម៉ែន គឹមសេង, វ៉ាស៊ីនតោន, ២៤ ធ្នូ ២០២០)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG