ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

Hello VOA៖ ពលករខ្មែរប្រថុយឆ្លងដែនខុសច្បាប់ទៅថៃនិងជួបការលំបាកនៅកន្លែងការងារ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ពលករខ្មែរជាច្រើនម៉ឺននាក់​បានវិលត្រឡប់ចូលមកប្រទេសថៃវិញជាបន្តបន្ទាប់ ​ក្រោយពីសម្រាកនៅប្រទេសកំណើតមួយរយៈដើម្បី​គេចចេញពីជំងឺកូវីដ១៩។ ប៉ុន្តែពួកគេជួបបញ្ហាប្រឈមជាច្រើនដោយត្រូវបន្លំ​ចូលវិញទាំង​ខុសច្បាប់ ពីព្រោះច្រកព្រំដែននៃប្រទេសទាំងពីរមិនទាន់បានបើកវិញជាផ្លូវការនៅឡើយ និង​ត្រូវចំណាយថវិកាជាច្រើន។ ទន្ទឹមនឹងនោះ កន្លែងធ្វើការពួកគេខ្លះមិនទាន់បើកដំណើរការវិញដែលនាំឲ្យពួកគេពិបាក រីឯអាជ្ញាធរថៃក៏តាមប្រម៉ាញ់រកអ្នកស្នាក់នៅដោយខុសច្បាប់ផងដែរ។ លោក លី រតនៈរស្មី ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំប្រទេសថៃ​ចូលមកពិភាក្សាជាមួយនឹងលោកម៉ែន គឹមសេង​ក្នុងកម្មវិធី Hello VOA ស្តីពី​ «ស្ថានភាពពលករកម្ពុជានៅក្នុងប្រទេសថៃក្នុងគ្រាមានវិបត្តិសុខភាពកូវីដ១៩»។ (លោកម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៣ កក្កដា ២០២០)

XS
SM
MD
LG