Hello VOA៖ ពលករខ្មែរនៅតែប្រឈមនឹងកង្វះទទួលបានសេវាថែទាំសុខភាព
ការធ្វើចំណាកស្រុកទៅរកការងារធ្វើទាំងក្នុង និងក្រៅប្រទេសបាននិងកំពុងចូលរួមជាចំណែកដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងជួយកាត់បន្ថយភាពក្រីក្រ។ ក៏ប៉ុន្តែពលករចំណាកស្រុកខ្មែរជាច្រើននាក់ដែលកំពុងធ្វើការនៅក្រៅប្រទេស នៅតែប្រឈមនឹងកង្វះនិងឧបសគ្គទទួលបានសេវាថែទាំសុខភាព ដោយសារកត្តាចំណេះដឹង កង្វះនៃការទទួលបានព័ត៌មាន និងការផ្លាស់ទីញឹកញាប់។ អ្នកស្រី ឌុំ ច័ន្ទធីតា មន្ត្រីកម្មវិធីថ្នាក់ជាតិទទួលបន្ទុកសុខភាពនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ ហៅកាត់ថា IOM ថ្លែងក្នុងកម្មវិធី Hello VOA ស្តីពីពលករចំណាកស្រុកថា ការដែលពលករខ្មែរមិនទទួលបានសេវាព្យាបាល និងថែទាំសុខភាពបានគ្រប់គ្រាន់ នឹងធ្វើឱ្យប៉ះពាល់ដល់ធនធានមនុស្ស និងសង្គមនាពេលអនាគត៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ២៨ កញ្ញា ២០២៣)