ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ពលករ​ខ្មែរ​នៅតែ​ប្រឈម​នឹង​កង្វះ​ទទួល​បាន​សេវា​ថែទាំ​សុខភាព


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការ​​​​ធ្វើ​ចំណាក​ស្រុក​ទៅ​រកការងារ​ធ្វើ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​​​​បាន​និង​កំពុង​ចូលរួម​ជា​ចំណែក​​ដ៏​សំខាន់​​សម្រាប់​​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច និង​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ។ ក៏​ប៉ុន្តែ​ពលករ​​​ចំណាក​ស្រុក​​ខ្មែរ​ជាច្រើន​នាក់​​ដែល​​កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ​នៅ​តែ​ប្រឈម​នឹង​កង្វះ​និង​ឧបសគ្គ​​​ទទួល​បាន​សេវា​ថែទាំ​សុខភាព ដោយសារ​​​កត្តា​ចំណេះ​ដឹង កង្វះ​នៃ​ការ​ទទួល​បាន​ព័ត៌មាន និង​ការ​ផ្លាស់​ទី​ញឹកញាប់។ អ្នកស្រី ឌុំ ច័ន្ទធីតា មន្ត្រី​កម្មវិធី​ថ្នាក់​ជាតិ​ទទួល​បន្ទុក​សុខភាព​នៃ​​អង្គការ​អន្តរជាតិ​ទេសន្តរ​ប្រវេសន៍ ហៅ​កាត់​ថា IOM ​ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​​ស្រុក​​ថា ការ​ដែល​ពលករ​ខ្មែរ​​មិន​ទទួល​បាន​សេវា​​ព្យាបាល និង​ថែទាំ​​​សុខភាព​បាន​គ្រប់គ្រាន់ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ធនធាន​មនុស្ស និង​សង្គម​នា​ពេល​អនាគត៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ២៨ កញ្ញា​ ២០២៣)

XS
SM
MD
LG