បទសម្ភាសន៍ Hello VOA៖ អ្នកតស៊ូមតិថាអំពើពុករលួយក្នុងប្រព័ន្ធយុត្តិធម៌ អាចពាក់ព័ន្ធមន្ត្រីអនុវត្តច្បាប់
អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយក្នុងប្រទេសកម្ពុជាលើកឡើងថា អំពើពុករលួយក្នុងវិស័យតុលាការអាចជាប់ពាក់ព័ន្ធនឹងការធ្វើការជាប្រព័ន្ធជាមួយអ្នកអនុវត្តច្បាប់ដូចជាមន្ត្រីប៉ូលិសជាដើម។ សូមលោកអ្នកនាងទស្សនាការដកស្រង់ខ្លីនៃបទសម្ភាសន៍រវាងលោក សាយ មុន្នីនៃវីអូអេ និងលោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា ក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ទី១០ ខែធ្នូ ឆ្នាំ២០២០៕