Hello VOA៖ តើការបិទសារព័ត៌មាន VOD មានផលប៉ះពាល់ភ្លាមៗនិងរយៈពេលវែងអ្វីខ្លះ?
សារព័ត៌មានសំឡេងប្រជាធិបតេយ្យ VOD ដែលមិនកាន់ជើងរដ្ឋាភិបាល ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យបិទ ដោយចោទថាគ្រឹះស្ថានផ្សព្វផ្សាយមួយនេះផ្សាយដំណឹងមិនពិត ជុំវិញករណីតួនាទីលោក ហ៊ុន ម៉ាណែត តំណាងរដ្ឋាភិបាលក្នុងការផ្ដល់ជំនួយសង្គ្រោះដល់គ្រោះរញ្ជួយដីនៅតួគី។ ក្នុងកម្មវិធីហេឡូវីអូអេ «អភិបាលកិច្ចល្អ» ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក ឱក សេរីសោភក្ដិ៍ អ្នកឯកទេសអភិបាលកិច្ច បានបកស្រាយអំពី ផលប៉ះពាល់រយៈពេលខ្លី និងរយៈពេលវែងនៃការបិទទ្វារសារព័ត៌មានសេរីដ៏សំខាន់មួយនេះ៕