Hello VOA សុខភាព៖ ការវិវត្តន៍ថ្មីៗពាក់ព័ន្ធនឹងដំណើរការធ្វើតេស្តវ៉ាក់សាំងកូវីដ១៩
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅសហរដ្ឋអាមេរិក បានថ្លែងថា បើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO មកទល់នឹងពេលនេះមានក្រុមហ៊ុនចំនួន៨ដែលកំពុងនាំមុខ ក្នុងការធ្វើតេស្តវ៉ាក់សាំងកូវីដ១៩ ដោយក្រុមហ៊ុនទាំងនោះបានឈានដល់ដំណាក់កាលចុងក្រោយនៃការធ្វើតេស្តហើយ។ ប្រសិនបើការធ្វើតេស្តទាំងអស់ទទួលបានលទ្ធផលវិជ្ជមាន គឺមានន័យថាវ៉ាក់សាំងមានប្រសិទ្ធភាព និងសុវត្ថិភាពទៅលើក្រុមមនុស្សដែលត្រូវបានយកមកធ្វើតេស្តទាំងនេះ នោះគេរំពឹងថា នឹងមានការប្រកាសដាក់ឲ្យប្រើប្រាស់នៅក្នុងស្ថានភាពអាសន្នសម្រាប់ក្រុមមនុស្សងាយរងគ្រោះក្នុងពេលឆាប់ៗខាងមុខនេះ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០២០)