ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA សុខភាព៖ ការវិវត្តន៍ថ្មីៗ​ពាក់ព័ន្ធនឹ​ង​ដំណើរការ​ធ្វើតេស្តវ៉ាក់សាំង​​កូវីដ១៩


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ជំនាញ​វេជ្ជសាស្ត្រ​​គឺ​ លោក តាំង តេកហុង វេជ្ជបណ្ឌិត​​​ខ្មែរ​​​​​ចូល​និវត្តន៍​​​នៅ​​​​​សហរដ្ឋ​អាមេរិក​​​​​ បាន​​​​​​ថ្លែង​​​​​ថា ​​បើយោង​តាមរបាយការណ៍​របស់​អង្គការសុខភាព​ពិភពលោក WHO មកទល់​នឹង​ពេល​នេះ​មាន​ក្រុមហ៊ុន​ចំនួន៨​ដែល​កំពុង​នាំមុខ​​ ក្នុង​ការធ្វើតេស្ត​វ៉ាក់សាំងកូវីដ១៩ ​ដោយក្រុមហ៊ុនទាំងនោះ​បាន​ឈាន​​ដល់​ដំណាក់​កាល​​ចុងក្រោយ​នៃ​ការធ្វើតេស្ត​ហើយ។ ប្រសិនបើ​ការធ្វើតេស្ត​ទាំងអស់​ទទួល​បា​ន​លទ្ធផលវិជ្ជមាន ​គឺ​មាន​ន័យ​ថា​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព ​និង​សុវត្ថិភាព​ទៅ​លើ​ក្រុម​មនុស្ស​​ដែល​ត្រូ​​វ​បាន​យក​មក​ធ្វើតេស្ត​ទាំងនេះ​ នោះ​គេរំពឹងថា ​​នឹង​មាន​​ការ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​នៅក្នុង​ស្ថានភាព​​អាសន្នសម្រាប់​ក្រុមមនុស្ស​ងាយរងគ្រោះ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០២០)

XS
SM
MD
LG