Hello VOA សុខភាព៖ ផលប៉ះពាល់ពីជំងឺកូវីដរ៉ាំរ៉ៃ
អ្នកជំនាញវេជ្ជសាស្ត្រគឺលោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅសហរដ្ឋអាមេរិកបានថ្លែងថា ជំងឺកូវីដរ៉ាំរ៉ៃប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពនៃការរស់នៅរបស់អ្នកជំងឺ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចបង្កឲ្យមានពិការភាពបានផងដែរ។ អ្នកជំងឺកូវីដ១៩ គួរប្រើថ្នាំដើម្បីបញ្ចុះមេរោគ បើទោះបីជាមិនមានរោគសញ្ញាអ្វីធ្ងន់ធ្ងរនៅពេលឆ្លងជំងឺកូវីដ១៩ក៏ដោយ។ លោកបានបញ្ជាក់ថា ចំនួនមេរោគដែលនៅក្នុងខ្លួនអ្នកជំងឺអាចបង្កទៅជាកូវីដរ៉ាំរ៉ៃនៅថ្ងៃក្រោយ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២)