ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ​ការអនុវត្ត​គោលនយោបាយ​ភូមិឃុំ​មាន​សុវត្ថិភាព​១០​ឆ្នាំ​បង្ហាញ​ជោគជ័យ​តិចតួច


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការអនុវត្ត​គោលនយោបាយ​ភូមិឃុំ​មាន​សុវត្ថិភាព​ក្នុង​រយៈ​ពេល១០ឆ្នាំ​​កន្លងមក​នៅ​មិនទាន់​ដោះស្រាយ​បញ្ហា​ចម្បងៗ​ជាច្រើន​នៅ​ក្នុង​មូលដ្ឋាន​នៅឡើយ​ដូច​ជា​បញ្ហា​គ្រឿងញៀន ​ល្បែងស៊ីសង ​និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជាដើម។ នេះ​បើតាម​ការលើកឡើង​របស់​អ្នកជំនាញ។​ លោកឱក សេរីសោភក្តិ៍​ អ្នកឯកទេស​ផ្នែក​អភិបាល​កិច្ច​ល្អ​បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​កាលពី​ថ្ងៃ​ចន្ទ​ថា​នៅពេល​ចាប់ផ្តើម​អនុវត្ត​ក្នុង​ឆ្នាំ​២០១០ ​គឺ ​កម្មវិធី​មាន​ភាពសកម្ម​ណាស់​ដោយមាន​ការចូលរួម​យ៉ាង​សស្រាក់​សស្រាំ​ពី​ពលរដ្ឋ​ប៉ុន្តែ​ក្រោយមក​ហាក់​ដូច​ជា​ថមថយ​ដោយ​សម្រេច​បានតែ​បញ្ហា​ខ្លះ​ដូច​ជា​បង្ការគ្រោះថ្នាក់ពី​គ្រាប់មីន​និង​ដោះស្រាយ​គ្រោះ​មហន្តរាយ។ លោក​បាន​បន្ថែម​ថា​ការកែប្រែ​សើរើ​មើល​ចំណុច​ល្អ​និង​ខ្វះខាត​ដែល​អន្តរ​ក្រសួង​បាន​ធ្វើ​កាលពី​ដើម​ខែ​មករា​ឆ្នាំ​២០២១​នេះ​សម្រាប់​ការអនុវត្ត​នៅ​ពេល​ខាងមុខ​គឺ​ជា​ការល្អ​ដើម្បី ​ឆ្លើយតប​នឹង​ស្ថានភាព​ជាក់ស្តែង៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG