ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នក​ជំនាញ​ថា​វិវាទ​នៅ​ណាហ្គា​វើលដ៍​បង្ហាញ​ពី​ការ​ដល់​ពេល​សើរើ​ច្បាប់​ការងារ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ បាន​នាំ​ឱ្យ​មាន​កូដកម្ម​អូស​បន្លាយ​ជាង​មួយ​ខែ​កន្លង​មក​ហើយ រហូត​នាំ​ឱ្យ​វិវាទ​នេះ​ប្រែ​ក្លាយ​ជា​ចំណុច​រំពុះ​ផ្នែក​នយោបាយ​ ដែល​មាន​ការ​ចាប់​ចង​សមាសភាព​សហជីព​ដឹក​នាំ​ការ​តស៊ូ​មតិ​នេះ​ទៀត​ផង។ ក្នុង​កម្ម​វិធី​ Hello VOA ប្រ​ចាំ​ខែ​ក្រោម​មូល​បទ​«អភិបាល​កិច្ច​ល្អ»​ប្រចាំ​ខែ​មករា​ឆ្នាំ​២០២២​នេះ អ្នក​ឯក​ទេស​ផ្នែក​អភិបាល​កិច្ច​ លោក ឱក សេរីសោភក្តិ៍ ​បាន​លើក​ឡើង​ថា​ វិវាទ​ការងារ​នៅ​ណាហ្គាវើលដ៍​បាន​គោចរ​មក​ដល់​ចំណុច​ជាប់​គាំង​ ហើយ​វិវាទ​នេះ​បាន​ផ្ដល់​មេរៀន​ទាក់​ទង​នឹង​អន្តរ​កម្ម​រវាង​និយោជិក​ និយោជក​ និង​និយតករ​វិស័យ​ការងារ​ទូទាំង​ប្រទេស។ លោក​ ឱក សេរីសោភក្តិ៍ ថា បើ​សិន​ជា​មាន​អ្វី​ដែល​វិវាទ​នេះ​អាច​ស​បញ្ជាក់​បាន​នោះ គឺ​វា​ដល់​ពេល​ក្នុង​ការ​សើរើ​ច្បាប់​ការងារ​ឡើង​វិញ​ហើយ៕

XS
SM
MD
LG