Hello VOA៖ អ្នកជំនាញថាវិវាទនៅណាហ្គាវើលដ៍បង្ហាញពីការដល់ពេលសើរើច្បាប់ការងារ
វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ បាននាំឱ្យមានកូដកម្មអូសបន្លាយជាងមួយខែកន្លងមកហើយ រហូតនាំឱ្យវិវាទនេះប្រែក្លាយជាចំណុចរំពុះផ្នែកនយោបាយ ដែលមានការចាប់ចងសមាសភាពសហជីពដឹកនាំការតស៊ូមតិនេះទៀតផង។ ក្នុងកម្មវិធី Hello VOA ប្រចាំខែក្រោមមូលបទ«អភិបាលកិច្ចល្អ»ប្រចាំខែមករាឆ្នាំ២០២២នេះ អ្នកឯកទេសផ្នែកអភិបាលកិច្ច លោក ឱក សេរីសោភក្តិ៍ បានលើកឡើងថា វិវាទការងារនៅណាហ្គាវើលដ៍បានគោចរមកដល់ចំណុចជាប់គាំង ហើយវិវាទនេះបានផ្ដល់មេរៀនទាក់ទងនឹងអន្តរកម្មរវាងនិយោជិក និយោជក និងនិយតករវិស័យការងារទូទាំងប្រទេស។ លោក ឱក សេរីសោភក្តិ៍ ថា បើសិនជាមានអ្វីដែលវិវាទនេះអាចសបញ្ជាក់បាននោះ គឺវាដល់ពេលក្នុងការសើរើច្បាប់ការងារឡើងវិញហើយ៕