Hello VOA៖ រដ្ឋប្រហារបំផ្លាញក្តីប្រាថ្នាពលករមីយ៉ាន់ម៉ាចង់វិលទៅមាតុភូមិនិងមេរៀនរបស់កម្ពុជា
ពលករចំណាកស្រុកមីយ៉ាន់ម៉ាមួយចំនួនបានត្រៀមខ្លួនវិលត្រឡប់ទៅប្រទេសតាមការអំពាវនាវរបស់មេដឹកនាំប៉ុន្តែរដ្ឋប្រហារយោធាបានបំផ្លាញក្តីប្រាថ្នារបស់ពួកគេ។ លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនិរទេសខ្លួនក្រៅប្រទេស ចែករំលែកបទពិសោធន៍ពលករកម្ពុជានិងសម្តែងក្តីព្រួយបារម្ភពីនិន្នាការវិវត្តន៍ចាកចេញពីលទ្ធិប្រជាធិបតេយ្យនៃក្រុមមេដឹកនាំក្នុងតំបន់។