Hello VOA៖ បក្សសង្គ្រោះជាតិ ធ្វើបាតុកម្មប្រឆាំងចិននៅខួបសន្តិភាពទីក្រុងប៉ារីស
នៅថ្ងៃទី២៣ ខែតុលានេះ គឺជាខួបលើកទី២៩នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដើម្បីបញ្ចប់ជម្លោះរវាងភាគីខ្មែរនានា និងនាំយកសន្តិភាព ការបង្រួបបង្រួមជាតិ លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍមកប្រទេស និងពលរដ្ឋកម្ពុជា។ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស បានគ្រោងធ្វើបាតុកម្មនៅមុខស្ថានទូតចិននៅទូទាំងពិភពនៅថ្ងៃខួបលើកនេះ ប្រឆាំងនឹងឥទ្ធិពលរបស់ប្រទេសចិនដែលគ្របដណ្តប់កាន់តែខ្លាំងលើកម្ពុជា។ លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បានចូលរួមជាវាគ្មិននៅក្នុងកម្មវិធីនេះ ដែលមានលោក ម៉ែន គឹមសេង ជាអ្នកសម្របសម្រួល៕