ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ បក្ស​សង្គ្រោះជាតិ​បារម្ភ​នឹង​ការកើនឡើង​ពលកម្ម​កុមារ​ដោយសារ​កូវីដ១៩​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​អាក្រក់


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អង្គការ​ពលកម្ម​អន្តរជាតិ​និង​អង្គការយូនីសេហ្វ បានចេញ​របាយការណ៍​រួមគ្នា​មួយ​កាលពី​ដើម​ខែមិថុនា ដោយបាន​បង្ហាញ​ពី​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ១៩ លើ​កុមារ​នៅ​ទូទាំង​ពិភពលោក។ អង្គការ​នេះ​បាន​ព្រមាន​ថា បើ​រដ្ឋនានា​មិន​បាន​ដោះស្រាយ​ឲ្យបាន​ត្រឹមត្រូវ​ទេ កុមារ​៩លាន​នាក់​បន្ថែម​ទៀត​នឹង​ត្រូវ​ធ្វើ​ពលកម្ម​កុមារ។ នៅក្នុង​កម្មវិធី Hello VOA ដែល​មាន​លោក ម៉ែន គឹមសេង ជា​អ្នកសម្របសម្រួល​នៅ​ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ លោកស្រី មូរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុក​ថា នេះ​ជា​បញ្ហា​ធ្ងន់ធ្ងរ​និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា យកចិត្ត​ទុកដាក់​និង​ដាក់​គោលនយោបាយ​បង្ការ​ជាមុន​ដោយសារ​ស្ថានភាព​ពលកម្ម​កុមារ​នៅ​កម្ពុជា​បច្ចុប្បន្ន មិន​ទាន់​ល្អ​នៅឡើយ​ដែរ៕

XS
SM
MD
LG