ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

Hello VOA៖ ការលំបាក​សម្រាប់​ពលករ​កម្ពុជា​ពេល​ថៃ​បើក​ទទួលវិញ​ប៉ុន្តែ​ត្រូវបង់​ថ្លៃសេវា​ខ្ពស់


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កាលពី​ពាក់កណ្តាល​ខែកញ្ញា ​អាជ្ញាធរ​ថៃ​បានសម្រេច​អនុញ្ញាតឲ្យ​ពលករ​ចំណាកស្រុក​ចូល​ធ្វើការ​វិញ​ក្រោយពី​បាន​បិទ​មួយ​រយៈ​ដោយសារ​ជំងឺ​កូវីដ១៩​និង​មានពលករ​ជាច្រើន​បាន​សម្រុក​ចាកចេញ​ទៅ​ប្រទេស​កំណើត​វិញ​ដែល​មាន​កម្ពុជា ​ឡាវ​និង​ភូមា។ ប៉ុន្តែ​ការអនុញ្ញាត​ឲ្យ​ចូលវិញ​នេះ​គឺ​ពលករ​ត្រូវ​បង់ថ្លៃ​សេវា​ពិនិត្យ​សុខភាព​ និង​រយៈពេល​ធ្វើចត្តាឡីស័ក​​ដោយចំណាយ​ថវិកា​យ៉ាងហោច​ណាស់​១៤០០០​បាត​ដែលស្មើនឹង៤២០​ដុល្លារ​ដោយ​មិនគិត​ថ្លៃធ្វើដំណើរ​និង​ទិដ្ឋាការ។ លោកស្រី​មូរ សុខហួរ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ព្រួយ​បារម្ភ​ថា​ការបង់ថ្លៃ​សេវា​ដ៏ខ្ពស់​នេះ​នឹង​ជំរុញ​ឲ្យ​ពលករ​ធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់​កាន់តែ​ច្រើន។ លោកស្រី​បន្ថែម​ថា​ជម្រើស​ដ៏ល្អ​សម្រាប់​ពលរដ្ឋ​កម្ពុជា​គឺ​បន្ត​ស្នាក់នៅ​ក្នុង​ប្រទេស​រហូត​ដល់​ស្ថានការណ៍​វិបត្តិ​សុខភាព​បាន​ប្រសើរ​ឡើង៕ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៣ កញ្ញា ២០២១)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG