ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នកជំនាញ​ថា កសិករ​កម្ពុជា​រងបន្ទុក​ធ្ងន់ធ្ងរ​ពី​ជំងឺ​រាតត្បាត​កូវីដ១៩


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការសិក្សា​មួយ​រកឃើញ​ថា កសិករ​កម្ពុជា​រងផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​កូវីដ១៩ ពីព្រោះ​ចំណូល​ដែល​ធ្លាប់បាន​ពី​សមាជិក​ក្រុមគ្រួសារ​ដែល​ធ្វើ​ចំណាកស្រុក បាន​ធ្លាក់ចុះ ផលិតផល​កសិកម្ម​រង​ផលប៉ះពាល់ និង​បំណុល​កាន់តែ​កើនឡើង ប៉ុន្តែ​ពួកគាត់ បាន​ខិតខំ​ប្រកប​របរ​បន្ទាប់​បន្សំ​នៅ​ក្នុង​គ្រួសារ​ដែល​មាន​ដូចជា ចិញ្ចឹម​មាន់ទា និង​ប្រកប​របរ​លក់ដូរ​តិចតួច​ដើម្បី​ដោះទាល់។ ស្របពេល​នេះ​ដែរ ក៏​មាន​អ្នកខ្លះ​បាន​ចាកចោល​ផ្ទះសម្បែង​ដោយសារតែ​មិនអាច​បង្វិល​ប្រាក់​ដែល​ជំពាក់ សង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​ទាន់ពេល។ លោក ម៉ែន គឹមសេង នៃ​វីអូអេ បាន​សម្ភាស​លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា អំពី​រឿង​នេះ៕ (លោក ម៉ែន គឹមសេង, Hello VOA ពលករចំណាកស្រុក, វ៉ាស៊ីនតោន, ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១)

XS
SM
MD
LG