ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ការជួញដូរ​មនុស្ស​នៅ​កម្ពុជា​អាក្រក់​ជាងមុន​ក្នុង​អំឡុងពេល​ជំងឺ​រាតត្បាត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ស្ថានភាព​ជួញ​ដូរមនុស្សនៅ​កម្ពុជា​​ក្នុង​ឆ្នាំ​កន្លងមក​កាន់តែ​អាក្រក់​ជាងមុន​ក្នុង​ពេល​ដែល​ជំងឺ​កូវីដ១៩​ បាន​រាតត្បាត​នៅ​ទូទាំង​ពិភពលោក។ រដ្ឋាភិបាល​កម្ពុជា​បាន​ទទួលស្គាល់​ថា ការជួញដូរ​មនុស្ស​​កើនឡើង​ចំនួន​៦០% ​ក្នុង​រយៈពេល​៣ខែ​ដើម​ឆ្នាំ២០២១​​នេះ។ អំពើ​ពុករលួយ​និង​កង្វះ​ឆន្ទៈ​នយោបាយ​នៅតែ​ជាបញ្ហា​រារាំង​ការអនុវត្ត​ច្បាប់​ដើម្បី​ដាក់ទោស​ជនល្មើស​និង​ការពារ​ជនរងគ្រោះ។ អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ពិភាក្សា​ជាមួយ​នឹង​លោក ម៉ែន គឹមសេង​នៃ​វីអូអេ​អំពី​រឿង​នេះ៕

XS
SM
MD
LG