ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ រដ្ឋាភិបាល​អាណត្តិ​ថ្មី​គួរ​បង្កើន​​ការ​ទប់​ស្កាត់​ការជួញ​ដូរ​មនុស្ស​ដើម្បី​ស្តារ​មុខ​មាត់​កម្ពុជា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កាលពីពេលថ្មីៗនេះ ​ក្រសួង​ការបរទេស​អាមេរិក​​ក្នុង​រ​យៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ​ចាត់​​ថ្នាក់​​​កម្ពុជា​ថា​​មាន​ការ​ជួញ​ដូរ​មនុស្ស​ខ្លាំង ហើយ​ថា​វិធានការ​ទប់​ស្កាត់​មិន​មាន​ភាព​ប្រសើរ​ដោយសារ​​​កង្វះ​ឆន្ទៈ​របស់​រដ្ឋាភិបាល ខណៈ​ករណី​​ជួញដូរ​មនុស្ស​​មួយចំនួន​​ក៏មាន​ជាប់​ពាក់ព័ន្ធ​នឹង​​អ្នក​មាន​​អំណាច​​​មួយចំនួនផងដែរ។ បន្ថែមលើនេះ នៅ​​​ដើម​ខែតុលា​នេះ មាន​ការ​រកឃើញ​ថា ស្រ្តីខ្មែរ​ ៧​ នាក់​ត្រូវ​បាន​ជួញដូរ​ទៅ​​​តំបន់​ត្រីកោណ​មាស​នៅក្នុង​​ប្រទេស​ឡាវ។ លោក ឌី ថេហូយ៉ា ប្រធាន​ផ្នែក​ប្រឆាំង​​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍​នៃ​អង្គ​ការ​សង់​ត្រាល់ ថ្លែង​ថា រដ្ឋាភិបាល​អាណត្តិ​ថ្មី គួរ​បង្ហាញ​ឆន្ទៈក្នុង​ការ​ទប់​ស្កាត់​ការជួញ​ដូរ​មនុស្ស​ឱ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​ស្តារមុខមាត់​កម្ពុជា៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៦ តុលា​​​ ២០២៣)

XS
SM
MD
LG