Hello VOA៖ រដ្ឋាភិបាលអាណត្តិថ្មីគួរបង្កើនការទប់ស្កាត់ការជួញដូរមនុស្សដើម្បីស្តារមុខមាត់កម្ពុជា
កាលពីពេលថ្មីៗនេះ ក្រសួងការបរទេសអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចាត់ថ្នាក់កម្ពុជាថាមានការជួញដូរមនុស្សខ្លាំង ហើយថាវិធានការទប់ស្កាត់មិនមានភាពប្រសើរដោយសារកង្វះឆន្ទៈរបស់រដ្ឋាភិបាល ខណៈករណីជួញដូរមនុស្សមួយចំនួនក៏មានជាប់ពាក់ព័ន្ធនឹងអ្នកមានអំណាចមួយចំនួនផងដែរ។ បន្ថែមលើនេះ នៅដើមខែតុលានេះ មានការរកឃើញថា ស្រ្តីខ្មែរ ៧ នាក់ត្រូវបានជួញដូរទៅតំបន់ត្រីកោណមាសនៅក្នុងប្រទេសឡាវ។ លោក ឌី ថេហូយ៉ា ប្រធានផ្នែកប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ ថ្លែងថា រដ្ឋាភិបាលអាណត្តិថ្មី គួរបង្ហាញឆន្ទៈក្នុងការទប់ស្កាត់ការជួញដូរមនុស្សឱ្យមានប្រសិទ្ធភាពដើម្បីស្តារមុខមាត់កម្ពុជា៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៦ តុលា ២០២៣)