ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ វិបត្តិ​កូវីដ១៩​បង្ហាញ​ថា ថៃ​មិន​គោរព​កម្ពុជា​ជា​ភាគី​ស្មើគ្នា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

វិបត្តិ​សុខភាព​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ១៩ គួរតែ​ជា​មេរៀន​មួយ​ដែល​តម្រូវ​ឲ្យ​ប្រទេស​កម្ពុជា​និង​ថៃ​ពិភាក្សា​អំពី​ការការពារ​និង​ផ្តល់​តម្លៃ​ដល់​ពលករ​ចំណាកស្រុក​ខ្មែរ​នៅ​ប្រទេស​ថៃ ក្នុង​នាម​ជា​ដៃគូ​ការងារ​ស្មើភាពគ្នា។ នេះ​បើ​តាម​ការបញ្ជាក់​របស់​គណបក្ស​ប្រឆាំង។ អ្នកស្រី មូរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា ក្នុងពេល​មាន​វិបត្តិ​សុខភាព​នេះ ភាគី​ថៃ បាន​បិទ​ច្រកព្រំដែន​ដោយ​គ្មាន​ទុកពេល​ឲ្យ​ពលករ​ខ្មែរ​បាន​រៀបចំ​ខ្លួន​ទាន់ពេល​ទេ ដែល​បណ្តាល​ឲ្យ​ពួកគេ​​ជួបប្រទះ​បញ្ហា​ជាច្រើន ក្នុងនោះ​ដូចជា​​ពិបាក​ធ្វើ​ដំណើរ​វិលត្រឡប់​មក​ប្រទេស​វិញ និង​ការបាត់បង់​ប្រាក់ចំណូល​ក៏​ដូចជា​ការមិន​ទទួលបាន​សេវា​សុខាភិបាល​ជាដើម។ អ្នកស្រី មូរ សុខហួរ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជួបចរចា​ជាមួយនឹង​ភាគី​ថៃ ដើម្បី​ទាមទារ​ឲ្យ​គោរព​សិទ្ធិ​ពលករ​ទាំងនេះ​ស្រប​តាមច្បាប់​អន្តរជាតិ​និង​រដ្ឋ​ធម្មនុញ្ញនៃ​ប្រទេស​កម្ពុជា៕ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០)

XS
SM
MD
LG