ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ សង្គម​ស៊ីវិល​អាស៊ាន​ជួប​មន្ត្រី​ជាន់ខ្ពស់​សេតវិមាន​មុន​កិច្ច​ប្រជុំ​នៅ​ Sunnylands


លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ស្ថិត​នៅក្នុង​បន្ទប់​ផ្សាយ​របស់ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​ពេល​ដែល​លោកស្រី ជា​វាគ្មិន​នៅក្នុង​កម្មវិធី Hello VOA ពិសេស​នៅ​ថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៦។ (លី ម៉ូរីវ៉ាន់/VOA)
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ស្ថិត​នៅក្នុង​បន្ទប់​ផ្សាយ​របស់ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​ពេល​ដែល​លោកស្រី ជា​វាគ្មិន​នៅក្នុង​កម្មវិធី Hello VOA ពិសេស​នៅ​ថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៦។ (លី ម៉ូរីវ៉ាន់/VOA)

លោកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ប្រាប់​ដល់​កម្មវិធី Hello VOA ​ពិសេស​ថា រដ្ឋាភិបាល​តែងតែ​ប្រើ​ប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ដើម្បី​គាប​សង្កត់​មក​លើ​អ្នក​ដែល​ហ៊ាន​រិះគន់។

ក្រុម​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​មក​ពី​តំបន់​អាស៊ាន​បាន​ប្រាប់​ដល់​មន្ត្រី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​ពី​ការព្រួយ​បារម្ភ​រួម​មួយ ពាក់ព័ន្ធ​នឹង​ការធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​និងសភាព​ដុនដាប​នៃ​លំហ​សេរីភាព​សម្រាប់​សង្គម​ស៊ីវិល​និង​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​តំបន់។

ទាញ​យក​ពី​តំណភ្ជាប់​ដើម


លោកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​ចូលរួម​កិច្ចប្រជុំ​ពិសេស​ជាមួយ​នឹង​លោកស្រី Susan Rice ​ទីប្រឹក្សា​ផ្នែក​សន្តិសុខជាតិ​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា បាន​ប្រាប់​ដល់​កម្មវិធី Hello VOA ​ពិសេស​ថា រដ្ឋាភិបាល​តែងតែ​ប្រើ​ប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ដើម្បី​គាប​សង្កត់​មក​លើ​អ្នក​ដែល​ហ៊ាន​រិះគន់។

ការស្តាប់​មតិ​ពី​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ធ្វើ​ឡើង​នៅ​ឯ​សេតវិមានគឺ​មាន​រយៈពេល​តែ​បួន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល​ដែល​មេដឹកនាំ​អាស៊ាន​ជួប​ប្រជុំ​កំពូល​ជាមួយ​នឹង​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់ អូបាម៉ា​នៅ​តំបន់​លំហែកាយ​ Sunnylands ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា។

សង្គម​ស៊ីវិល​ក៏​ស្នើ​ឱ្យ​បង្កើត​នូវ​គំនិត​ផ្តួចផ្តើម​មួយ​ជាក់លាក់​រវាង​អាមេរិក​និង​ថ្នាក់​តំបន់​អាស៊ាន​ដើម្បី​គាំទ្រ​ដល់​សង្គម​ស៊ីវិល​ហើយ​ផ្តល់​តម្លៃ​ដល់​ការចូលរួម​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​នៅតែ​មាន​ភាព​ចម្រូង​ចម្រាស់​នឹងគ្នា​នៅ​ឡើយ៕

XS
SM
MD
LG